Connect with us

ជីវិតកម្សាន្ដ

មិនទាន់ប្រកាសផ្លូវការ តែ Naphat និង Baifern បណ្ដើរគ្នាដើរលេងតែពីរនាក់

បានផុស

នៅ

បន្ទាប់ពីសារភាពស្នេហ៍តាមទូរសព្ទ និងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ Nine Naphat នៅមិនទាន់ទទួលការឆ្លើយតបជាផ្លូវការពី Baifern Pimchanok នៅឡើយ ស្របពេលដែលខាងស្រីបានត្រឹមងក់ក្បាលយល់ព្រមជាប្រយោលប៉ុណ្ណោះទៅកាន់ខាងប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីមិនទាន់ប្រកាសចំណងស្នេហ៍ជាផ្លូវការយ៉ាងណាក្ដី ប៉ុន្តែគូស្នេហ៍ក្រៅឆាកទាំងពីរ ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ បណ្ដើរគ្នាដើរលេងតែពីរនាក់យ៉ាងស្និទ្ធស្នាល និងរីករាយជាទីបំផុត។ ថ្វីត្បិត Naphat និង Baifern បានពាក់មួក ​ពាក់ម៉ាស់ជិតយ៉ាងណា មហាជននៅតែអាចមើលស្គាល់ពួកគេ  ខណៈពួកគេកំពុងកាន់ដៃគ្នាដើរកម្សាន្ត នៅសង្កាត់ដ៏មមាញឹកមួយ ក្នុងប្រទេសថៃ។

បន្ទាប់ពីឆ្មក់បានរូបថតរបស់ Nine Naphat និង Baifern Pimchanok អ្នកគាំទ្រគ្រប់គ្នារឹតតែត្រេកអរជំនួស ត្បិតពេលនេះ ស្នេហាពួកគេមិនមែនជាស្នេហាតែ​ម្ខាងទៀតនោះទេ ​ព្រោះខាងស្រីបានបើកភ្លើងខៀវហើយ ហើយទោះបីជាគូស្នេហ៍មួយគូនេះ មិនព្រមបង្ហោះរូបភាព ឬចែករំលែករឿងរ៉ាវនៅលើបណ្ដាញសង្គមយ៉ាងក៏ដោយ ហ្វេនៗជឿជាក់ថា អ្នកទាំងពីរកំពុងចាប់ផ្ដើមទំនាក់ទំនងស្នេហាពិតប្រាកដ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកចាត់ការផ្ទាល់ខ្លួន​ Baifern ចេញមុខបកស្រាយជុំវិញដីការកោះហៅរបស់ប៉ូលិស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម