Connect with us

ជីវិតកម្សាន្ដ

Adele ធ្លាប់​ធ្វើ​ការ​ព្យាបាល​ផ្លូវចិត្ត ​៥ ​ដង​ក្នុង​មួយ​ថ្ងៃ​ បន្ទាប់​ពី​លែងលះជាមួយជាមួយ​អតីត​ស្វាមី

បានផុស

នៅ

ថ្មីៗនេះ កាសែត New York Post បានរាយការណ៍ថា តារាចម្រៀង Adele បានទម្លាយថា នាងបានទទួលការព្យាបាលផ្លូវចិត្តចំនួន ៥ ដងក្នុងមួយថ្ងៃ នៅពេលដែលនាងបានលែងលះជាមួយអតីតស្វាមី Simon Konecki ក្នុងឆ្នាំ ២០១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលកម្មវិធី “Weekend with Adele” តារាចម្រៀងរូបនេះបានចែករំលែកជាមួយទស្សនិកជនថា “បច្ចុប្បន្នខ្ញុំកំពុងចាប់ផ្តើមត្រឡប់ទៅព្យាបាលផ្លូវចិត្តវិញ បន្ទាប់ពីរយៈពីរបីឆ្នាំមុន ក្នុង​អំឡុងពេលរៀបចំសម្រាប់ការលែងលះខ្ញុំធ្លាប់ធ្វើការព្យាបាលចំនួន ៥ ដងក្នុងមួយថ្ងៃ” ។

Adele បាន​បង្ហើប​ថា ការ​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ធ្វើ​ឲ្យ​នាង​ខ្លាច។ ដូច្នេះហើយនាងត្រូវការព្យាបាល ដើម្បីធ្វើឲ្យចិត្តរបស់នាងស្ងប់។ តារា​ចម្រៀង​រូប​នេះ​បាន​ពន្យល់​ថា “ខ្ញុំ​មាន​អារម្មណ៍​ងាយស្រួល​ណាស់នៅពេល​និពន្ធ​បទ​ភ្លេង ប៉ុន្តែ​ការ​សម្ដែង​ផ្ទាល់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច»។

តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា​នាង​ចាប់​ផ្តើម​វិល​ទៅ​ព្យាបាល​ចិត្ត​វិញ​ក្នុង​ការ​ខិត​ខំ​បង្ខំ​ខ្លួន​ឱ្យមាន​ទទួល​ខុសក៏ដូចជា​ទំនុកចិត្តទៅលើការនិយាយក្នុងកម្មវិធី “Weekend with Adele” ជារៀងរាល់សប្តាហ៍ដើម្បីធ្វើឱ្យប្រាកដថានាងអាចផ្តល់ការសម្ដែងល្អបំផុតទៅដល់ទស្សនិកជន។

យ៉ាងណាមិញ ទាក់ទងនិងបញ្ហានេះ Adele ធ្លាប់លុបចោលការប្រគុំតន្ត្រីនៅឯ Colosseum នៅក្នុងទីក្រុងLas Vegas ដោយបានបង្ហោះវីដេអូសុំទោសទស្សនិកជន ជាមួយគ្នានេះអ្នកគ្រប់គ្រងរបស់នាងបានពន្យល់ថា តារាចម្រៀងជនជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តលុបចោលកម្មវិធី ដោយសារតែមិនចង់សម្ដែង​ទេ ខណៈ​នាង​មិន​សប្បាយ​ចិត្ត៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អតីតស្វាមីអ្នកស្រី Angelina Jolie មានទំនាក់ទំនងស្នេហាថ្មីអាយុក្មេងជាង ២៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ដើមចំប៉ាអាយុជាង ៤០ ឆ្នាំ មានតម្លៃ​ជា​ប្រវត្តិសាស្រ្ត ត្រូវបានអាជ្ញាធរខេត្តក្រចេះក្រុមពាលី​សុំ​សេចក្តីសុខ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤៨ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម