Connect with us

ជីវិតកម្សាន្ដ

ហង្ស ម៉ានីតា តំណាងឲ្យកម្ពុជាត្រៀមចេញទៅប្រកួតនៅសហរដ្ឋអាមេរិកចុងខែនេះ

បានផុស

នៅ

ខណៈ​ពេល​ជិត​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បវរកញ្ញា ហង្ស ម៉ានីតា ដែល​ជា​ម្ចាស់​មកុដ Miss Universe Cambodia 2022 បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ដើម្បី​ត្រៀមខ្លួន​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ Miss Universe 2022 លើក​ទី ៧១ នៅ​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​លើ​ផេក​ផ្លូវការ​របស់​Miss Univers e Cambodia ថ្មីៗ​នេះ​បាន​បង្ហោះ​ការ​ជូនដំណឹង​ដល់​អ្នកគាំទ្រ និង​អ្នក​និយម​តាមដាន​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ថា បវរកញ្ញា ហង្ស ម៉ានីតា នឹង​ធ្វើ​ដំណើរ​ហោះ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ប្រកួត Miss Universe 2022 នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២២ ខាង​មុខ​នេះ​ហើយ។

ប្រភព​បាន​បន្ត​ថា ការ​ប្រកួត Miss Universe 2022 លើក​ទី ៧១ នេះ នឹង​រៀបចំ​ធ្វើឡើង​នៅ New Orl eans រដ្ឋ Louisiana សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី ១៤ ខែ​មករា ឆ្នាំ ២០២៣។ ចំណែក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុ​ក លោក ម៉ែន និមល​រតន៍ ដែល​ជា​ស្ថាបនិក​ក្នុង​ការ​ដឹកនាំ​ក្រុម​ម៉ូ​ឌែ​ល​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​ឲ្យ​ដឹង​ដែរ​ថា កញ្ញា ហង្ស ម៉ានីតា Miss Universe Cambodia 2022 នឹង​ធ្វើ​ការ​ហោះហើរ​ចាក ចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Miss Universe 2022 នៅ​ឯ​សហរដ្ឋអាមេរិក នៅ​រាត្រី​ថ្ងៃ​អង្គារ ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២២ ខាងមុខ​នេះ។

លោក​បាន​អំពាវនាវ​បន្ថែម​ចំពោះ​អ្នកគាំទ្រ​ទៀត​ថា បងប្អូន​ទាំងអស់​គ្នា​ដែល​មាន​បំណង​ចូលរួម​ផ្តល់​កម្លាំង​ចិត្ត​ដល់ កញ្ញា ហង្ស ម៉ានីតា សូម​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វេលា​ម៉ោង ៧ នាទី​យប់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម