Connect with us

ជីវិតកម្សាន្ដ

សាពូន មីដាដា ទម្លាយថា កាល ១៦ ឆ្នាំមុន ច្រៀង ២ បទ លោក ខៀវ កាញារីទ្ធ ឧបត្ថម្ភ ២ ម៉ឺនដុល្លារ

បានផុស

នៅ

អតីត​តារា​ចម្រៀង​លោក សាពូន មីដាដា បន្ទាប់​ពី​ដឹង​ថា អតីត​ភរិយា និង​កូនៗ ទទួល​បាន​នូវ​ក្តី​អាណិត​មេត្តា​ពី​សំណាក់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ផ្ដល់​អំណោយ​នូវ​ផ្ទះ​ថ្មី​តម្លៃ ២ ម៉ឺន​ដុល្លារ ដើម្បី​ជា​ជម្រក​នោះ ភ្លាមៗ​នេះ លោក​ក៏បាន​ទម្លាយ​ថា កាល​អំឡុង ១៦ ឆ្នាំមុន ខ្លួន​ក៏​ទទួល​បាន​ថវិកា​ឧបត្ថម្ភ ២ ម៉ឺន​ដុល្លារ​ពី លោក ខៀវ កាញារីទ្ធ ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការ​បង្ហោះ​រៀបរាប់​របស់​អតីត​តារា​ប្រុស​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក លោក សាពូន មីដាដា បាន​លើក​ឡើង​ថា «ឯកឧត្ដម ខៀវ កាញារីទ្ធ គឺជា​រដ្ឋមន្ត្រី​ដែល​ចិត្ត​សប្បុរស​បំផុត​កាលពី ១៦ ឆ្នាំ​មុន ជា​លើកដំបូង ខ្ញុំ​មាន​កិត្តិយស​ដែល​គាត់​ហៅ​ខ្ញុំ​ទៅ​Karaoke ផឹក​ស្រា​ពីរ​ចាន​ចង្កឹះ​(​មួយ​ចាន​មួយ​ដង្ហើម ហើយ​ឲ្យ​លាន​អណ្ដាត​ឲ្យ​គាត់​មើល​ក្រែង​ថា​លើក​មិន​ដាច់​) និង​ច្រៀង​ចម្រៀង​ពីរ​បទ​ជូន​គាត់​ស្ដាប់ គឺ​បទ​ពុក​អើយ​ម៉ែ​អើយ និង​បទ​និយមន័យ​ស្នេហ៍ ហើយ​គាត់​បាន​សរសើរ​ថា អា​សំ​ពូន​ហ្អែង​ច្រៀង​ពីរោះ​ណាស់ អ្នក​ចម្រៀង​ឥឡូវ ហ្អែង​ច្រៀង​ពីរោះ​ជាង​គេ ណេះ​អញ​ឲ្យ​ហ្អែង ២ ម៉ឺន​ដុល្លារ សម្រាប់​ចម្រៀង​ពីរ​បទ​នេះ»។

លោក សាពូន មីដាដា បាន​និយាយ​បន្ត​ថា «ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​ខ្ញុំ​ស្គាល់​ប្រាក់​ម៉ឺន​ដុល្លារ​ក្នុង​ឆាក​ជីវិត ខ្ញុំ​បាន​យក​ប្រាក់​នោះ​ទាំង​ត្រេកអរ​បំផុត​មក​ថ្វាយបង្គំ​ជូន​ម្ដាយ​ឪពុក​ខ្ញុំ ហើយ​ថ្ងៃនេះ​គាត់​បាន​ជួយ​អតីត​ភរិយា​ខ្ញុំ និង​កូនៗ​ខ្ញុំ​ទៀត លោក​មាន​ដួងចិត្ត​មហិមា​ណាស់ សូម​លោក​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ»។

គេ​នៅ​ចាំ​បាន​ថា លោក សាពូន មីដាដា កាលពី​អំឡុង​លេច​វត្តមាន​លើ​វិស័យ​ចម្រៀង​លើកដំបូង គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពី​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ តាមរយៈ​បទ “ពុក​អើយ ម៉ែ​អើយ​”,”បទ​និយមន័យ​ស្នេហ៍​” និង​បទ​ចម្រៀង​ជាច្រើន​ទៀត។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​ស្ដាយ​បន្ទាប់ពី​ល្បី​ឈ្មោះ​មួយ​រយៈ លោក​ក៏​ស្ងប់ស្ងាត់​ពី​វិស័យ​សិល្បៈ​ទៅ​វិញ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៤ វិនាទី មុន

លោកគ្រូ Koji ថា ការ​លេង​យប់​មិញ​មិន​អាក្រក់​ពេក​ទេ តែមាន​ចំណុច​ខ្វះ​ខាត​ច្រើន

ព័ត៌មានជាតិ១ នាទីute មុន

អាជ្ញាធរស្រុកចិត្របុរី និងអាវុធហត្ថខេត្តក្រចេះ ចុះជួយជួសជុលផ្ទះសំបែងពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

កីឡា១២ នាទីutes មុន

គ្រូ​វៀតណាម​ មិន​សប្បាយ​ចិត្ត​នឹង​ទម្រង់​លេងប៉ះ​ កម្ពុជា​ យប់​មិញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ត្រាំ ព្រមាន​កម្ទេច​ក្រុម​ហ៊ូធី​ឲ្យ​រលាយ​សូន្យ​​ពី​លើ​លោក និង​ឲ្យ​អ៊ីរ៉ង់​ឈប់គាំទ្រ​ក្រុម​នេះ

ផ្កាត្របែកព្រៃ
សន្តិសុខសង្គម២០ នាទីutes មុន

ដើមផ្កាត្របែកព្រៃដែលងាប់ជាង ១ពាន់ដើមនៅផ្លូវជាតិលេខ៥ ត្រូវបានដាំជួសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

Sokha Hotels

ព័ត៌មានពេញនិយម