ជីវិតកម្សាន្ដ
ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញ Hyun Bin បង្ហាញរូបរាងមានពុកចង្កាក្រាស់មើលមិនស្គាល់
តារាសម្ដែងកូរ៉េ Hyun Bin ទើបតែបង្ហាញរូបរាងថ្មីមានពុកមាត់ពុកចង្កានិងសម្បុរខ្មៅសឹងមិនចំណាំថាជារូបលោក ខណៈអ្នកគាំទ្រជាច្រើន ក្រោយឃើញរូបភាពនេះហើយ មានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញរូបរាងថ្មីរបស់ Hyun Bin គឺត្រូវតុបតែងស៊ីនឹងរឿង “The Point Men” សម្តែងដោយ Hwang Jung Min និងលោកផ្ទាល់។ ទន្ទឹមនោះ លោកក៏បានចេញផ្សាយផ្ទាំងរូបភាព និងឈុតខ្លីៗជាផ្លូវការដំបូង ហើយបញ្ជាក់ពីកាលបរិច្ឆេទចេញផ្សាយដោយគ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។

“The Point Men” និយាយអំពីអ្នកការទូត និងភ្នាក់ងារ NIS (National Intelligence Service) ដែលធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីជួយប្រជាជនកូរ៉េដែលបានក្លាយជាចំណាប់ខ្មាំងរបស់ពួកតាលីបង់នៅក្នុងករណីចាប់ជំរិតដ៏អាក្រក់បំផុត។ ផ្ទាំងរូបភាពទាំងពីរបានចាប់យកបរិយាកាសនៃវាលរហោស្ថានអាហ្វហ្គានីស្ថាន ដែលជាកន្លែងដែលខ្សែភាពយន្តត្រូវបានកំណត់។ រូបភាពទីមួយចាប់យកទិដ្ឋភាពដែលបង្ហាញពីភាពបន្ទាន់នៃការចរចាដ៏គ្រោះថ្នាក់នៅក្នុងទឹកដីដែលមិនធ្លាប់ស្គាល់។ រូបភាពទី ២ បង្ហាញពីរូបបញ្ឈររបស់ Hwang Jung Min អ្នកការទូតដែលមានជំនាញក្នុងការចរចានិង Hyun Bin ភ្នាក់ងារ NIS នៅវាលខ្សាច់។


ខ្សែភាពយន្តនេះបានធ្វើអ្នកគាំទ្រទន្ទឹងរង់ចាំថា តើអ្នកទាំងពីរនឹងប្រថុយជីវិតរបស់ពួកគេយ៉ាងដូចម្តេចដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង។ ពីផ្ទាំងរូបភាពដែលបានចេញផ្សាយ និង Trailer ភាពយន្តនេះ ត្រូវតែនិយាយថា Hyun Bin មកក្នុងរូបរាងថ្មីប្លែកមិនធម្មតាមានពុកមាត់ពុកចង្កា ប៉ុន្តែមិនថាតារាប្រុសរូបនេះមានរូបរាងបែបណា ក៏គាត់សង្ហាទាក់ភ្នែកស្រីៗដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ក្លាយជាសិល្បការិនីមានពាណិជ្ជកម្មច្រើនបំផុតក្នុងឆ្នាំ ២០២២

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ