Connect with us

ជីវិតកម្សាន្ដ

តារាពហុជំនាញ ខាត់ សុឃីម រក្សាបានចំណងស្នេហាផ្អែមល្ហែម និងរឹងមាំ ក្នុងពេល ១០ ឆ្នាំនេះ

បានផុស

នៅ

ចំណង​ស្នេហា​របស់​តារា​ស្រី​អ្នកនាង ខាត់ សុឃីម និង​ស្វាមី​លោក អ៊ិន សុបញ្ញា ហៅ ផាណូ គិត​មក​ទល់​ពេលនេះ​បាន​ចាប់ផ្ដើម​ឡើង​មាន​រយៈពេល ១០ ឆ្នាំ​ហើយ ខណៈ​ចំណង​ដៃ​អាពាហ៍ពិពាហ៍​ពួក​គេ​ទទួល​បាន​កូន​ម្នាក់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​កត់​សម្គាល់​ក្រោយ​ជោគជ័យ​លើ​វិស័យ​សិល្បៈ​យូរ​ឆ្នាំ​មកនេះ បើ​ក្រឡេក​ទៅ​មើល​ពី​ជីវិត​គូ​របស់​តារា​ស្រី​រូប​នេះ​វិញ ក៏​មាន​សុភមង្គល​ខ្លាំង​ណាស់​ដែរ ខណៈ​ជារឿយៗ អ្នកនាង ខាត់ សុឃីម និង​ស្វាមី តែងតែ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ និង​ភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ឲ្យ​ជីវិត​គូ​កាន់តែ​មាន​ន័យ​ថែម​មួយ​កម្រិត​ទៀត។

ដោយឡែក​ចាប់អារម្មណ៍​នៅ​ថ្ងៃ​គម្រប់​ខួប ១០ ឆ្នាំ នៃ​ចំណង​អាពាហ៍ពិពាហ៍ ត្រូវ​បាន​តារា​ស្រី​ពូកែ​កំប្លុកកំប្លែង​អ្នកនាង ខាត់ សុឃីម ទម្លាយ​ពី​ចំណង​ក្ដី​ស្នេហ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​ស្វាមី​ដ៏​ល្អ​របស់​អ្នកនាង​នៅ​ក្នុង​ជីវិត។ អ្នកនាង ខាត់ សុឃីម បាន​រៀបរាប់​ថា ១០ មាន​ប៉ុន្មាន​ដង? ពួក​យើង​ធ្វើ​បាន​ម្ដង​ហើយ ពេលវេលា​ដ៏​សែន​កក់ក្ដៅ និង​មាន​សេចក្ដី​សុខ​បំផុត​សម្រាប់​មនុស្ស​ស្រី គឺ​នៅ​ពេល​ដែល​ខ្លួន​បាន​ក្លាយ​ទៅ​ជា​ម្ដាយ​គេ​ហើយ ថែមទាំង​មាន​ដៃគូ​ជីវិត​ពូកែ​យល់ចិត្ត និង​ជួយ​ទុក្ខ​ធុរៈ​បំផុត ។

តារា​ស្រី​សម្ដី​ចាក់​ទឹក​មិន​លិច អ្នកនាង ខាត់ សុឃីម ក៏បាន​និយាយ​បន្ត​ទៀត​ថា លោក​ប្ដី​ដែល​ជះ​ភាព​សង្ហារ​ខ្លាំង គឺជា​លោក​ប្ដី​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​គ្រួសារ។ happy my anniversary 1 2.12.12 /12.12.22។

គួរ​រម្លឹក​ថា អ្នកនាង ខាត់ សុឃីម គឺ​បាន​សម្រេច​ចិត្ត​ចូល​រោងការ​តាម​ប្រពៃណី ជាមួយ​ស្វាមី​លោក អ៊ិន សុបញ្ញា ហៅ ផាណូ កាលពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១២ ដោយ​គិត​មកដល់​ពេល​នេះ​មាន រយៈពេល ១០ ឆ្នាំ​មក​ហើយ ខណៈ​ចំណង​ស្នេហា​ពួកគេ​នៅតែ​រក្សា​បាន​ភាព​ផ្អែមល្ហែម​គួរ​ឲ្យ​ស្ងើច​សរសើរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម