ជីវិតកម្សាន្ដ
បុរសពិការម្នាក់ ប្រកាសផ្ដល់ដីមួយប្លង់ឲ្យកូនស្រីអ្នកនាង សឿ សុធារ៉ា
ដោយមើលឃើញពីក្ដីអាណិតអាសូរកុមារី សាពូន ដារាពិមាន ជាក្មេងស្រីឆ្លាត អាចជួយម្ដាយ និងផ្ដល់កម្លាំងចិត្តឲ្យម្ដាយដែលកំពុងមានទុក្ខលំបាក បាត់បង់កម្លាំងចិត្ត ទ្រព្យសម្បត្តិស្ទើរតែអស់ពីខ្លួននោះ ស្រាប់តែបុរសពិការម្នាក់ ប្រកាសផ្ដល់ដីមួយប្លង់ឲ្យកូនស្រីអ្នកនាង សឿ សុធារ៉ា ដើម្បីលើកកម្លាំងចិត្តចំពោះក្មួយស្រី។

បុរសពិការចិត្តធម៌ដែលប្រកាសផ្ដល់ដីលំហែកាយទំហំ ១០×៣០ មានតម្លៃបួនពាន់ដុល្លារដល់កូនស្រីអ្នកនាង សឿ សុធារ៉ា បានសរសេររៀបរាប់នៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ ហ៊ិន រស់ ដូច្នេះថា ពេលខ្ញុំបានស្ដាប់បទចម្រៀងមួយបទដែលក្មួយស្រី សាពូន ដារាពិមាន ច្រៀង មានចំណងជើងថា “ពុកអើយម៉ែអើយ” ធ្វើឲ្យខ្ញុំស្រណោះដល់កាលខ្ញុំនៅគ្រាក្រលំបាក ហើយក៏ឃើញក្មួយស្រីជាក្មេងឆ្លាតអាចជួយម្ដាយ និងផ្ដល់កម្លាំងចិត្តឲ្យម្ដាយដែលគាត់កំពុងមានទុក្ខលំបាក បាត់បង់កម្លាំងចិត្ត ទ្រព្យសម្បត្តិស្ទើរតែអស់ពីខ្លួន។

លោកបានបន្តថា “ខ្ញុំក៏បានសម្រេចចិត្តផ្តល់នូវដីលំហែកាយទំហំ ១០×៣០ គិតពីតម្លៃគឺបួនពាន់ដុល្លារ មានរបងស្រាប់ ដូង និងកញ្ចុះ សម្រាប់ក្មួយស្រី សាពូន ដារាពិមាន ដើម្បីជាទ្រព្យផ្ទាល់ខ្លួនរបស់ក្មួយ ដើម្បីជាការផ្ដល់កម្លាំងចិត្តជូនក្មួយស្រី និង បងស្រី សឿង សុធារ៉ា កុំឲ្យអស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូឡើងវិញ ហើយក៏ចង់បញ្ជាក់ថា មានបងប្អូនពូមីងជាច្រើន កំពុងអាណិតស្រលាញ់គាំទ្រក្មួយ និងបងស្រីផងដែរ។

បុរសពិការរូបនេះបញ្ជាក់ថា ដីនេះខ្ញុំបានផ្ទេរកម្មសិទ្ធិស្របច្បាប់ជូនក្មួយស្រីតែម្ដង តែដោយសារក្មួយស្រីមិនទាន់គ្រប់អាយុនូវការទទួលសិទ្ធិ ខ្ញុំផ្ទេរជូនម្ដាយក្មួយជំនួស។ ខ្ញុំសង្ឃឹមថា ដីមួយប្លង់ដែលខ្ញុំជូនជាកាដូរក្មួយស្រី ធ្វើឲ្យក្មួយស្រីកាន់តែមានក្ដីសង្ឃឹមដែលមានទ្រព្យជារបស់ខ្លួន ព្រោះថានៅខាងមុខបន្ទាប់ ដីដែលជាកម្មសិទ្ធិរបស់ក្មួយ នឹងកាន់តែមានតម្លៃ ដំណាំដូងក៏ទទួលផល ហើយដីនេះក៏មិននៅឆ្ងាយពីភ្នំពេញដែរ គឺចម្ងាយជិតទីក្រុងភ្នំពេញតែប៉ុណ្ណោះ សម្រាកពីការសិក្សា និងការងារ ក្មួយស្រី អាចយកម្ដាយមកលំហែកម្សាន្ត រៀនរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិ កាត់បន្ថយភាពស្មុគស្មាញ។

លោកនិយាយទៀតថា ខ្ញុំបាទសំណូមពរពុកម៉ែបងប្អូន ចេះជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន ទោះតិចក្ដីច្រើនក្ដី ហើយក៏កុំមានវប្បធម៌មួយថា(អ្វីៗវាជាការសម្ដែងទាំងអស់) ព្រោះឆាកជីវិតមនុស្សម្នាក់ៗមើលមិនឃើញឡើយ មានឡើងមានចុះ ដែលមនុស្សម្នាក់ៗមិនចង់ឡើយ។ ហើយក៏សូមឲ្យក្មួយស្រី សាពូន ដារាពិមាន កុំភ្លេចការសិក្សារៀនសូត្រ ទោះក្មួយមានចំណូលចិត្ត និងទេពកោសល្យខាងវិស័យសិល្បៈក៏ដោយ ព្រោះមនុស្សម្នាក់ៗ បើមានចំណេះដឹង និងជំនាញក្នុងខ្លួនកាន់តែច្រើន កាន់តែមានឱកាសនៅក្នុងការប្រកបមុខរបរផ្សេងៗ និងអាចបត់បែនគ្រប់កាលៈទេសៈ៕
អត្ថបទ ៖ ចាន់រ៉ា








-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច