Connect with us

ជីវិតកម្សាន្ដ

Jin ចូលបំពេញកាតព្វកិច្ចយោធា ចំពេលព្រំដែនកូរ៉េខាងត្បូង និងខាងជើង កំពុងតានតឹង

បានផុស

នៅ

តារាចម្រៀង Jin នៃសមាជិកក្រុម BTS បានចាប់ផ្ដើមបំពេញកាតព្វកិច្ចយោធារបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងរយៈពេល ១៨ខែ ចំពេលដែលស្ថានភាពសន្តិសុខនៅព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងប្រឈមនឹងភាពតានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលដំណឹងនេះ អ្នកគាំទ្ររាប់សិបនាក់បានប្រមូលផ្ដុំគ្នា ស្ថិតក្រោមអាកាសធាតុត្រជាក់ និងធ្លាក់ព្រិល ដើម្បីលើកទឹកចិត្ត Jin នៅឯជំរុំហ្វឹកហាត់ នាភាគខាងកើតនៃស្រុក Yeoncheon ជាកន្លែងដែលកងទ័ពជួរមុខត្រូវបានដាក់ពង្រាយដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង។

គួររំលឹកថា ក្រុមចម្រៀងបុរស BTS បានប្រកាសការចុះឈ្មោះចូលបម្រើកាតព្វកិច្ចយោធាជាផ្លូវការ កាលពីខែតុលាកន្លងទៅ ដោយចាប់ផ្តើមពី Jin ដែលមានអាយុ ៣០ឆ្នាំ ខណៈក្រុម​ចម្រៀងទាំងមូល​នឹង​រួម​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ ២០២៥ បន្ទាប់​ពី​បញ្ចប់​គម្រោង​រៀងៗ​ខ្លួន។

ដោយឡែក ចំពោះ Jin បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ៥សប្តាហ៍ លោកនឹងត្រូវដាក់ពង្រាយទៅកាន់អង្គភាពផ្សេង ដែលពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមន្ត្រីយោធានៅឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ផលិតកម្ម BIG HIT Music ប្រកាស​ស្នើ​ឱ្យ​អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​កុំ​មក​កន្លែង​ចុះឈ្មោះ រ​បស់ Jin

ចុចអាន៖ លេចធ្លាយ វីដេអូរបស់ Jennie ឱបថើបបុរសម្នាក់យ៉ាងស្និទ្ធស្នាលក្នុងពិធីជប់លៀងមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម