Connect with us

ជីវិតកម្សាន្ដ

លោក កៅ សីហា ហួសចិត្តតារាស្រីម្នាក់ ចង់ល្បីនិយាយវាយប្រហារដូចជះទឹកសាចដាក់អាជីពខ្លួនឯង​

បានផុស

នៅ

លោក កៅ សីហា ដែល​ជា​អ្នក​ដឹកនាំ​សម្ដែង​ល្បី​ឈ្មោះ​បាន​បង្ហាញ​ការ​ហួសចិត្ត និង​រិះគន់​ទៅ​លើ​តារា​ចម្រៀង​ស្រី​ម្នាក់ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ការ​យំ​រៀបរាប់​ទាំង​ទឹកភ្នែក​ដោយ​ការ​ឆ្អែត​ចិត្ត​ក្នុង​វិថី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ កញ្ញា ខេង សម្ផស្ស ខណៈ​ថ្មីៗ​នេះ​នាង​បាន​ផ្ដល់​សម្ភាសន៍​ដល់​ព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​យំ​រៀបរាប់​អន់ចិត្ត​នឹង​ខ្លួនឯង​ដែល​គេ​មិន​សូវ​ឲ្យ​តម្លៃ ឬ​មើល​ឃើញ​សមត្ថភាព។ ពិសេស​ទៀត​នោះ ​អ្នក​ដែល​ស្ថិត​ក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា​តែម្ដង ដោយ​នាង​លើក​ឡើង​ថា ឃើញ​ខ្លួន​មិន​សូវ​ល្បី មិន​សូវ​មាន​សម្ភារៈ​និយម​ទំនើបៗ គ្មាន​អ្នក​ណា​ចង់​រាប់អាន​នោះ​ទេ។

ដោយឡែក​ងាក​មក​ចាប់​អារម្មណ៍​អ្នក​ដឹកនាំ​សម្ដែង​លោក កៅ សីហា ក៏បាន​ធ្វើការ​ស៊ែរ​ភ្ជាប់​នឹង​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នោះ ដោយ​លោក​លើក​ឡើង​ថា ចង់​ល្បី តែ​និយាយ​វាយប្រហារ​ជះ​ទឹក​សាច​ដាក់​អាជីព​ខ្លួនឯង ថី​ណុង​មេ​ក្អូន​? មួយ clip នឹង មេ​អូន​ឯង​ល្បី​ហើយ​ចឹង។ ក្នុង​នោះ​លោក កៅ សីហា ក៏បាន​តប​ខម​មិន​អ្នកគាំទ្រ​ដែរ​ថា ឃើញ និង​ស្ដាប់​ហើយ បង​ហួសចិត្ត​ហ្មង​អូន​អើយ។

ចំពោះ​តារា​ប្រុស​លោក រតនៈ វិសិដ្ឋ បាន​បញ្ចេញ​មតិ​ដែរ​ថា បង​និយាយ​ត្រូវ ខ្ញុំ​ស្ដាប់​ហើយ​ឡើង​ហួស​ចិត្ត។

យ៉ាងណាមិញ​ដោយ​ឃើញ​បែប​នេះ ភ្លាមៗ​នោះ​គេ​ឃើញ​សាមីខ្លួន​កញ្ញា ខេង សម្ផស្ស បាន​ឆ្លើយ​តប​ទៅ​កាន់​លោក រតនៈ វិសិដ្ឋ វិញ​ថា មក​ហួសចិត្ត​រឿង​ខ្ញុំ តែ​ខ្ញុំ​ដែល​ទៅ​ហួសចិត្ត​រឿង​បង​អត់ ខ្ញុំ​រស់​បែប​ខ្ញុំ ក៏​មិន​រស់​ដូច​បង​ដែរ។

ចំណែក​ការ​លើក​ឡើង​របស់​លោក កៅ សីហា ខាងលើ ក៏​ស្រី​ស្អាត ខេង សម្ផស្ស បញ្ជាក់​ដែរ​ថា បង​ខ្ញុំ​គោរព​បង​ជា​រៀមច្បង ជា​លោកគ្រូ​មួយ​ល្អ​ណាស់ តែ​ពាក្យ​មួយ​ដែល​បង​និយាយ​ថា ខ្ញុំ​ចង់​ល្បី​នឹង ខ្ញុំ​សុំ​បដិសេធ ព្រោះ​ពាក្យ​មួយ​ដែល​ថា ខ្ញុំ​ចង់​ល្បី​ហ្នឹង គឺ​ស្មើនឹង​ខ្ញុំ​មិន​បាន​ជួប​រឿង​ហ្នឹង​ទេ។ តែ​ខ្ញុំ​ប្រឌិត​រឿង​ហ្នឹង​ចេញ​មក​ដើម្បី​សំអុយ​ឈ្មោះ​អ្នក​សិល្បៈ​ឲ្យ​គេ​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ អញ្ចឹង​ពាក្យ​ហ្នឹង ខ្ញុំ​សុំ​មិន​ទទួល​យក​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៥ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម