Connect with us

ជីវិតកម្សាន្ដ

ទីបំផុតរថយន្ត Mercedes Benz របស់ Jungkook ត្រូវហ្វេនចំណាយលុយរាប់លានដេញថ្លៃយក

បានផុស

នៅ

រថយន្ត Mercedes Benz របស់ Jungkook សមាជិកក្រុម BTS នៅទីបំផុតត្រូវអ្នកគាំទ្រ​របស់​លោក​បាន​ដេញថ្លៃក្នុង​តម្លៃ ១.២ពាន់លានវ៉ុន ខណៈពីមុនដាក់ត្រឹម ១៥០ លានវ៉ុន​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីមុនការដេញថ្លៃបាន​ចាប់ផ្តើម​កាលពីខែមុន ប៉ុន្តែក្រោយមកក៏ស្រាប់តែបិទភ្លាមៗ​មុនម៉ោង​ដែលបានកំណត់។ ចំពោះ​មូលហេតុ​នោះគឺ​ដោយ​សារ​តែ​មាន​អ្នក​ដេញ​ថ្លៃ​ជាបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ច្រើន​ក្នុង​ប្រវត្តិ​ដេញ​ថ្លៃ ហើយនៅពេលមុនការផ្អាកការដេញថ្លៃ ការ​ដេញ​ថ្លៃ​ខ្ពស់​បំផុត​ឈានដល់ ៤២០លានវ៉ុនឯណោះ។

ចាប់តាំងពីពេលនោះមក ពត៌មាន​ដេញថ្លៃអនឡាញ​រៀបចំដោយ ‘Black Lot’ របស់ Seoul Auction បានហាមឃាត់អនីតិជន និងជនបរទេសពីការដេញថ្លៃ ហើយ​ចាប់ផ្តើម​ដេញ​ថ្លៃ​ម្តង​ទៀត​នៅថ្ងៃទី ០៦ខែធ្នូ ដោយអនុញ្ញាតឲ្យ​ដេញថ្លៃបានលុះត្រា​តែមាននរណាម្នាក់ដាក់ប្រាក់៥ លានវ៉ុនទៅកាន់គេហទំព័រ។ ក្រោយមកនៅថ្ងៃទី ១៣ ខែធ្នូ ការដេញថ្លៃទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីត្រូវបានគេបង្ហាញថា Mercedes-Benz G-Wagon AMG G63 Edition របស់​ Jungkook ត្រូវបានលក់ហើយ ។

ទន្ទឹមនឹងនេះ Jungkook ត្រូវបានគេរាយការណ៍ថា លោកទិញរថយន្តនេះក្នុងឆ្នាំ ២០១៩ ហើយកាន់កាប់វាអស់រយៈពេល២ ឆ្នាំមុនពេលប្រគល់វាទៅឲ្យអ្នកប្រមូល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Seungri អតីតសមាជិក Big Bang ជិតចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម