ជីវិតកម្សាន្ដ
បញ្ចប់ការសម្ដែងក្នុងព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ទេព រិន្ទដារ៉ូ ថ្លែងការរំភើបទៅកាន់អ្នកគាំទ្រ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ បានរៀបចំព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ ដែលធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបអង្គរ ដោយបញ្ចប់ទៅដោយរលូនជាមួយទស្សនីយភាពសប្បាយរីករាយ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។

បើចាប់អារម្មណ៍មកមើលតារាសម្ដែងជើងចាស់ល្បីឈ្មោះសាងប្រជាប្រិយភាពយូរឆ្នាំក្នុងវិថីសិល្បៈគឺ លោក ទេព រិន្ទដារ៉ូ ដែលក្តាប់បានតំណែងតួអង្គព្រះបាទជ័យវរ្ម័នទី ៧ នាព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» នោះវិញ លោកក៏បានបង្ហាញក្តីរំភើបទៅកាន់អ្នកគាំទ្រ និងមហាជនទូទាំងប្រទេសដែលគាំទ្រព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យនេះ។

ជាក់ស្ដែងក្រោយបញ្ចប់ការសម្ដែង លោក ទេព រិន្ទដារ៉ូ បានបង្ហាញអារម្មណ៍ដូច្នេះថា «សម្ដែងចប់ហើយ “រាត្រីចងចាំ” នៅមុខប្រាសាទអង្គរវត្ត។ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគ្រប់ផ្នែក លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ ជាពិសេសប្រិយមិត្តទស្សនិកជនទាំងអស់ដែលចូលរួមគាំទ្រយ៉ាងពេញទំហឹង ធ្វើឲ្យកម្មវិធីនេះបញ្ចប់ដោយជោគជ័យ»។

ប្រាកដណាស់ព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ នេះ រៀបចំឡើងដើម្បីចូលអបអរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការដាក់បញ្ចូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅលើទឹកដីអង្គរខេត្តសៀមរាប។

ក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក៏មានការចូលរួមសម្ដែងដោយសិល្បករ-សិល្បការិនីល្បីៗជិត ៣០០ នាក់ បង្ហាញទស្សនីយភាពដូចជា, ការសម្ដែងរបាំបុរាណ ,ល្ខោនស្រមោលស្បែកធំ ,ល្ខោនខោល,គុនល្បុក្កតោ នាបរិវេណខាងកើតប្រាសាទអង្គរវត្ត៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?