ជីវិតកម្សាន្ដ
BLACKPINK ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសំលៀកបំពាក់ដ៏ប្រណិត ក្នុងការប្រគំតន្ត្រីនៅ បារាំង
នៅលើឆាកនៃការប្រគុំតន្ត្រីនៅទីក្រុងប៉ារីសនៅថ្ងៃទី ១១ និងទី ១២ សមាជិកក្រុម BLACKPINK បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធឺណិត ខណៈពួកគេបានស្លៀកសំលៀកបំពាក់មកពីម៉ាកល្បីៗរបស់បារាំងឡើងសម្តែងក្នុងនាមជាទូតសុឆន្ទៈ។

ក្នុងនោះ Jennie ស្លៀកសំលៀកបំពាក់របស់ម៉ាកយីហោ Chanel ដើម្បីសម្តែងបទចម្រៀងទោលដែលមិនទាន់ចេញផ្សាយមានចំណងជើងថា “You & Me” ដែលការសម្តែងរបស់នាងនៅក្នុងឈុត នេះធ្វើឲ្យអ្នកគាំទ្រប្រៀបធៀបនាងដូចនិងតុកាតា Tinker Bell ។

ចំណែក Jisoo ដែលជាសមាជិក តែម្នាក់គត់ដែលមិនទាន់បានចេញបទចម្រៀងទោល បានសម្តែង លើឆាកជាមួយបទចម្រៀង cover ហើយចាប់អារម្មណ៍ជាមួយនឹងរ៉ូបសាច់ក្រណាត់ម៉ាក Dior។

ទន្ទឹមនឹងនេះ Rosé និង Lisa ក៏បានបង្ហាញភាពទាក់ទាញមិនធម្មតារបស់ពួកគេនៅលើឆាក ដោយស្លៀកសំលៀកបំពាក់ ដែលបង្ហាញឱ្យពួកគេដោយ Yves Saint Laurent និង Celine ក្នុងការប្រគុំ តន្ត្រីរយៈពេលពីរថ្ងៃ។


ក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីរយៈពេល ២ ថ្ងៃនៅទីក្រុងប៉ារីស មាននាយកប្រតិបត្តិ និងអ្នកតំណាងឲ្យម៉ាកល្បីនានាក៏បានមកគាំទ្រក្រុម BLACKPINK ជាមួយគ្នានេះក៏មានអ្នកតំណាង និងនិពន្ធនាយកទស្សនាវដ្តីម៉ូដជាច្រើន ក៏មានវត្តមានដើម្បីទស្សនាការប្រគុំតន្ត្រី ជាពិសេសនៅក្នុងការសម្តែងនៅថ្ងៃទីពីរ ទស្សនិកជនចាប់បានភរិយាប្រធានាធិបតីបារាំងលោកស្រី Brigitte Macron មកចូលរួមផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖NewJeans ឈ្នះរង្វាន់ធំក្នុងកម្មវិធី Asia Artist Awards បន្ទាប់ពីបង្ហាញខ្លួនត្រឹមរយៈពេល ៤ ខែ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ