Connect with us

ជីវិតកម្សាន្ដ

តារាថៃ ៣រូប ផ្ទុះរឿងអាស្រូវពេញប្រទេស ក្នុងឆ្នាំ២០២២នេះ

បានផុស

នៅ

ឆ្នាំ២០២២នេះ ​តារាប្រុសស្រីមួយចំនួនបានបង្កភាពល្បីរន្ទឺសម្រាប់ខ្លួនឯងឱ្យកាន់តែមានប្រជាប្រិយភាពទ្វេឡើង ស្របពេលដែលតារាប្រុសស្រីមួយចំនួនទៀតបានបង្កើតរឿងអាស្រូវពាសពេញប្រទេស រហូតខ្ចរខ្ចាយដល់ប្រទេសជិតខាងទៀតផង។ ជាក់ស្ដែង តារាថៃ ៣រូបខាងក្រោមនេះ!

១. តារាសម្ដែង Weir Sukollawat

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងចាប់ដៃភរិយាចូលរោងការកាលពីខែកក្កដាកន្លងទៅ តារាសម្ដែង Weir Sukolwat បានបង្កឱ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើនលើរូបលោក ដោយសារទស្សនិកជនមួយចំនួនយល់ឃើញថា តារាប្រុសរូបនេះចោលស្នេហ៍ Bella ទៅស្រវាកូនសេដ្ឋីលំដាប់ប្រទេស ព្រោះមើលឃើញទ្រព្យសម្បត្តិជាធំ។ អំឡុងពេលរៀបការ Weir ត្រូវហ្វេនជាច្រើនាក់នាំគ្នាដៀលត្មិះ និងចោទប្រកាន់មិនស្ទើរនោះទេ រហូតមានអ្នកខ្លះបន់ស្រន់ឱ្យលោកបាត់ខ្លួនពីវិស័យសិល្បៈជារៀងរហូតទៀតផង។ ទោះយ៉ាងណា ពេលនេះ Weir និង Vicky នៅតែបន្តភាពផ្អែមល្ហែម ក្នុងនាមជាប្ដីប្រពន្ធពេញច្បាប់ និងកំពុងត្រៀមស្វាគមន៍កូនស្រីដំបូងយ៉ាងមានសុភមង្គល។

២. តារាសម្ដែង Ice Apisada

Ice Apisada បង្កើតកេរ្តិ៍ឈ្មោះមិនល្អនោះទេសម្រាប់ខ្លួនឯង ដោយសារនាងមានផ្ទៃពោះ ទាំងមិនទាន់រៀបការ និងមិនបង្ហាញមុខស្វាមីទាល់តែសោះ។ ជា​តារា​ល្បី​មួយ​រូប​ ដែល​មាន​អ្នក​គាំទ្រ​រាប់សិបនាក់ Ice Apisada ​បាន​ប្រកាស​ដំណឹងមាន​កូន​ដំបូងជាមួយមិត្តប្រុសជា​អ្នក​ជំនួញ​ក្រៅ​ឧស្សាហកម្មកម្សាន្ត ប៉ុន្តែពុំមានអ្នកស្គាល់ឈ្មោះ ឬមុខមាត់ពិតរបស់បុរសរូបនោះ នោះទេ។ រឿងនេះ​ធ្វើ​ឱ្យទស្សនិកជន​ជា​ច្រើន​លាន់​មាត់​និយាយអេចអូចពីនាង សឹងគ្រប់កន្លែងនៃបណ្ដាញផ្សព្វផ្សាយសង្គម។ យ៉ាងណាមិញ ពេលនេះ Ice Apisada ជិតសម្រាលកូនហើយ ហើយនាងបានប្រកាសថា ក្រោយកូនដំបូងកើតមក នាងនឹងរៀបការ។

៣. តារាសម្ដែង Pinky Savika

ចុងឆ្នាំនេះ រឿងក្ដីឆបោកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ Pinky Savika ជារឿងដ៏កក្រើក ដែលនរណាៗក៏បានដឹងដែរ។ ករណីបោកប្រាស់លុយរបស់ក្រុមហ៊ុន Forex-3D បានធ្វើឱ្យ Pinky ជាប់ពន្ធនាគារជាង ៣ខែ និងបង្កឱ្យមានរឿងអាស្រូវចុះផ្សាយជាហូរហែ រហូតនាំឱ្យតារាស្រីរូបនេះត្រូវបាត់ការងារ គ្មានផ្ទះសម្បែង និងត្រូវរកប្រាក់តម្កល់ជូនតុលារការជាង ១៤ម៉ឺនដុល្លារ ជាថ្នូរនឹងសិទ្ធិនៅក្រៅឃុំ ហើយពេលនេះរឿងក្ដីរបស់ Pinky នៅតែរសើបនៅឡើយ ព្រោះការជំនុំជម្រះនៅមិនទាន់បញ្ចប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាថៃ ៤រូប ជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុត ប្រចាំឆ្នាំ២០២២

ចុចអាន៖ អ្នកគ្រូ ផេនស៊ី បង្អួតរថយន្តទំនើបថ្មី តែមិត្តភក្តិនាំគ្នាសម្រុកចាក់ឆ្នោតតាមស្លាកលេខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម