ជីវិតកម្សាន្ដ
ទើបភ្ជាប់ពាក្យបានមួយរយៈ ស្រាប់តែ មានអ្នកហ៊ានទាត់ធាក់ សូ ដានីតា
តារាសម្តែងស្រីចាស់វស្សា សូ ដានីតា បានធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងលើរឿងរ៉ាវស្នេហាខុសវ័យជាមួយគូដណ្តឹងស្រស់សង្ហារដែលប្រឡូកក្នុងវិស័យសិល្បៈដូចគ្នា។
យ៉ាងណាមិញ ក្រោយពេលភ្ជាប់ពាក្យរួចរាល់ហើយនោះ តារាស្រី សូ ដានីតា ក៏ចាប់ផ្តើមបណ្តើរគូដណ្តឹងដោយពេញមុខដើម្បីបង្ហាញមហាជនឲ្យឃើញជាសាធារណៈដោយលែងមានការលាក់លៀមអ្វីទៀតឡើយ។ ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍ទៀតនោះ គឺនាងមិនទាន់មានតម្រុយចូលរោងការផង ក៏ស្រាប់តែបង្ហើបថា ខ្លួនកំពុងមានកូនក្នុងផ្ទៃ៣ ឬ៤ខែទៅហើយ។
ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា សូ ដានីតា ថ្មីៗនេះ បានរៀបរាប់ឲ្យមហាជនដឹងជាសាធារណណៈថា ហ៊ានណាស់បងប្អូនជួយគិតមើល ទើបមករស់នៅជាមួយខ្ញុំប៉ុន្មានខែសោះហេតុអីហ៊ានទាត់ហ៊ានធាក់ខ្ញុំ ខ្ញុំប្រាប់ឲ្យហើយម្តាយឪពុកខ្ញុំ ចិញ្ចឹមខ្ញុំមិនដែលប៉ះខ្ញុំ១ដៃផង ខ្ញុំមិនមាត់ៗខ្លាំងទៅៗ យីសលោកកូន។
តារាសម្តែង សូ ដានីតា បាននិយាយបញ្ជាក់ទៅកាន់អ្នកគាំទ្របន្ថែមទៀតថា សំណេរនេះគ្រាន់តែចង់ប្រាប់ថា កូនទាត់កូនធាក់ទេបងប្អូន។ ដោយមានការបញ្ជាក់បែបនេះទើបធ្វើឲ្យមហាជនអស់ចម្ងល់ហើយលើកឡើងថា មិនទាន់រៀបការផងអីក៏មានកូនលឿនម្លេះ?។ ជាការកត់សម្គាល់គឺពុំមែនមានតែតារាសម្តែង សូ ដានីតា ម្នាក់ទេដែលសម្រេចយកកូនមុនថ្ងៃការ ពោលគឺមានតារាស្រីមួយចំនួនទៀតក៏ដូចនាងផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ