Connect with us

ជីវិតកម្សាន្ដ

ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ កោះហៅ សាស្ត្រាហ្វីម បកស្រាយ រឿង “ស្នេហា ល្ងង់ + ល្ងង់”

បានផុស

នៅ

បន្ទាប់ពីផ្ទុះការរិះគន់ពីមហាជនតាមបណ្ដាញសង្គម អំពីការមិនពេញចិត្ត ភាពយន្តខ្មែររឿង “ស្នេហា ល្ងង់ + ល្ងង់” ដែលមានឈុតឆាកស្រើបស្រាលរវាងតួអង្គស្រីប្រុសនោះមក ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃអន្តរក្រសួង គ្រោងនឹងកោះហៅ ផលិតករ និងតំណាងក្រុមហ៊ុនផលិតកម្ម ដើម្បីបំភ្លឺបកស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ មានប្រសាសន៍ ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអន្តរក្រសួង បានរៀបចំកោះហៅ ខាងផលិតកម្ម សាស្ត្រាហ្វីម ដើម្បីបកស្រាយទាក់ទងនឹងការផលិត ភាពយន្តដាក់បញ្ចាំងលើ App របស់ផលិតកម្ម ដែលមានចំណងជើងថា “ស្នេហា ល្ងង់ + ល្ងង់”។ ចំពោះលទ្ធផលយ៉ាងណា លោកមិនទាន់អាចផ្ដល់បានទេ ដោយសាររបាយការណ៍មិនទាន់បានបញ្ជូនដល់លោក។

ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូរណ៍ ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ព័ត៌មាន បានលើកឡើង លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា៖ “វិស្វករសំណង់គណនាខុស និងរំលំអាគារតែមួយ ហើយគ្រោះថ្នាក់ត្រឹមតែទំហំនៃអាគារនោះតែប៉ុណ្ណោះ ក៏ប៉ុន្តែវិស្វករព្រលឹង ប្រសិនបើគណនាខុស គឺរលំការគិត គំនិត មនសិការ សិលធម៌សង្គមអស់មួយនគរ និងបន្តជាច្រើនជំនាន់”។

ទន្ទឹមនឹងមានមតិរិះគន់ពីមហាជន ក៏មានការគាំទ្រចំពោះការផលិតភាពយន្តខ្មែរបែប ១៨+ ដោយលើកឡើងថា ប្រទេសក្នុងតំបន់អាស៊ី និងប្រទេសជិតខាងកម្ពុជា មានថៃជាដើម ក៏មានការផលិតភាពយន្តបែបនេះ និងថតឃើញភាពស្រើបស្រាលជាងរឿង “ស្នេហា ល្ងង់ + ល្ងង់” នេះទៅទៀត។

“កម្ពុជាថ្មី” បានទាក់ទង ម្ចាស់ផលិតកម្ម សាស្ត្រាហ្វីម ដើម្បីសុំការបំភ្លឺបកស្រាយ ប៉ុន្តែមិនទាន់មានការឆ្លើយតប ដោយម្ចាស់ផលិតកម្ម លើកឡើងថា កំពុងនៅជាប់ប្រជុំមួយ។ បន្ទាប់ពីមានការឆ្លើយតបយ៉ាងណានោះ “កម្ពុជាថ្មី” នឹងផ្សាយបន្ត។

ចំណែកនៅលើ ទំព័រហ្វេសប៊ុក របស់ អ្នកស្រី ប៊ុន ចាន់និមល ​ជា​នាយិកា ផលិតកម្ម​ Sastra Film បានបង្ហោះសេចក្ដីបំភ្លឺថា ខ្សែភាពយន្តភាគ រឿង “ស្នេហា ល្ងង់ + ល្ងង់” ដែលបានចាក់ផ្សាយនៅលើកម្មវិធីទូរសព្ទ Sastra Film App មានការចែកចាយសាច់រឿងពេញ តាមបណ្ដាញសង្គមដោយគ្មានការអនុញ្ញាត និងមានការកាត់ប្លង់កែប្រែប្លង់ បញ្ចេញបញ្ចូលបន្ថែម ដែលធ្វើឱ្យអត្ថន័យនៃសាច់រឿង ខុសពីអ្វីនៃការផលិតឡើង។

ដើម្បីការពារដល់កិត្តិយសរបស់តួសម្ដែង និងការពារតម្លៃការផលិត ក្រុមហ៊ុន សាស្ត្រា ឯ.ក បានបកស្រាយដូចតទៅ៖

ទី១. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” មានចាក់ផ្សាយតែក្នុង Sastra Film App តែ ១ប៉ុណ្ណោះ ហើយសរុបទាំងអស់ ៤ភាគគត់។

ទី២. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” បានចាក់ផ្សាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ បើគិតទៅគឺរយៈពេល ១ឆ្នាំជាង។

ទី៣. ខ្សែភាពយន្តភាគ “ស្នេហា ល្ងង់ + ល្ងង់” មិនមែនជារឿង អាសអាភាស ដែលផលិតឡើងក្នុងគោលបំណងពង្វក់សង្គម ឬជាន់ពន្លិចវប្បធម៌ និងសីលធម៌នោះទេ។ គ្រប់សាច់រឿងតែងតែបង្កប់នូវតម្លៃអប់រំ ប្រទាក់ក្រឡា ក៏ដូចជាការបកស្រាយចម្ងល់នូវចុងបញ្ចប់នៃសាច់រឿងដូចគ្នា។

ទី៤. កម្មវិធីទស្សនា Sastra Film App បានបែងចែកការវាយតម្លៃ (Rating) ទៅលើ ៣ប្រភេទផ្សេងៗគ្នា៖

– Rated-All ដែលអាចទស្សនាបានគ្រប់វ័យ

– Rated-13+ ដែលតម្រូវឲ្យមានអាយុ ១៣ឆ្នាំ ឡើងទៅ

–  Rated-18+ ដែលតម្រូវឲ្យមានអាយុ ១៨ឆ្នាំ ឡើងទៅ

ទី៥. ខ្សែភាពយន្តភាគ “ស្នេហា ល្ងង់ + ល្ងង់” បានកំណត់អាយុទស្សនាចាប់ពី ១៨ឆ្នាំឡើង (Rated-18+) ដែលជាទូទៅ នឹងមានសាច់រឿងដែលលើសពីប្រភេទសាច់រឿងប្រភេទ Rated-13+ និង Rated-All ដែលមិនអនុញ្ញាតជាដាច់ខាតឱ្យក្មេងៗទស្សនានោះទេ។

ទី៦. ខ្សែភាពយន្ដភាគ “ស្នេហា ល្ងង់ + ល្ងង់” បានផលិតឡើង ដោយទាញយកពីសាច់រឿងពិតមួយនៅក្នុងសង្គម ដែលអ្នកនិពន្ធ និងអ្នកដឹកនាំបានផលិតឱ្យក្លាយទៅជាសាច់រឿងពេញលេញ។ ការនិពន្ធ និងដឹកនាំនេះ ចេញពីស្នាដៃនៃអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ ប្រចាំក្រុមហ៊ុន ដែលគាត់បានផលិតជាង ១០០ ចំណងជើង ដែលរួមមានទាំង រឿង បដាចារ (រឿងភាគបុរាណ) រឿង កាំជណ្តើរទី៣ (រឿងក្នុងសម័យប៉ុលពត) រឿង ការចងចាំ ដែលបានថតដោយទូរសព្ទដៃ 100% ក៏ដូចជារឿងក្នុងសម័យបច្ចុប្បន្នជាច្រើនរឿងទៀត។ សង្ឃឹមថាបងប្អូន អាចបញ្ឈប់ការវាយតម្លៃដោយមិនទាន់បានស្វែងយល់ពីហេតុផល និងអត្ថន័យពីក្រោយសាច់រឿង។

គួរបញ្ជាក់ថា កន្លងមក ផលិតកម្មសាស្ត្រាហ្វីម​ បានផលិតភាពយន្តខ្មែរទាំងរឿងភាគ រឿងខ្លី ភាពយន្តបញ្ចាំងរោងកុន បែបតថភាពសង្គម និងបែបអប់រំ ព្រមទាំងរឿងជាតក បានជាង ៤០០រឿង និងទទួលការគាំទ្រពីមហាជនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម