Connect with us

ជីវិតកម្សាន្ដ

អម្ពរ ទេវី រន្ធត់ចិត្តពីទឹកដីអាមេរិក ពេលទទួលដំណឹងមរណភាពរបស់លោកយាយ

បានផុស

នៅ

អតីអតីតតារាសម្តែងល្បីល្បាញនាទស្សវត្ស៨០-៩០អ្នកនាង អម្ពរ ទេវី ខណ:កំពុងរស់ឯក្រៅប្រទេសបានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំង និងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់លោកយាយជាទីស្រលាញ់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងនៃមរណភាពលោកយាយបង្កើតរបស់អ្នកនាង អម្ពរ ទេវី ពេលនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ដោយគ្មានថ្ងៃត្រឡប់វិញ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារសិល្បការិនីរូបនេះផងដែរ។

បើតាមការរៀបរាប់របស់អ្នកនាង អម្ពរ ទេវី បានលើកឡើងថា លោកយាយ ឌុច ផាន់ របស់ខ្ញុំបានទទួលមរណភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹកក្នុងជន្មាយុ៩៥ឆ្នាំ ចៅសូមក្រាបសំពះលាលោក​យាយពីចំងាយដោយសេចក្ដីអាឡោះអាលយ័ជាទីបំផុត។ សូមលោកយាយបានទៅកាន់ឋានសុគតិភពកុំបីឃ្លាតឡើយ។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅលោកយាយជាទីស្រលាញ់របស់អតីតតារាស្រីល្បីឈ្មោះអ្នកនាង អម្ពរ ទេវី នេះដែរ ក៏មានការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសពផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម