ជីវិតកម្សាន្ដ
គឹម លីហ្សា ចេញសារដាស់តឿនចាក់ចំបេះដូងអ្នកគាំទ្រ ពាក់ព័ន្ធអ្នកផិតក្បត់
តារាសម្ដែងអ្នកនាង គឹម លីហ្សា មួយរយៈពេលនេះគឺពិតជាកាក់កបមែនទែនជាមួយការងាររកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីជោគជ័យក្នុងមុខជំនួញជាច្រើន ជាពិសេសការបើកហាងលក់ម្ជូរ ក៏ដូចជាផលិតផលផ្សេងៗទៀតជាដើម។

អំឡុងពេលកំពុងជោគជ័យលើអាជីពរកស៊ីផ្ទាល់ខ្លួននេះដែរ ស្រាប់តែ គឹម លីហ្សា ចេញសារដាស់តឿនចាក់ចំបេះដូងអ្នកគាំទ្រ ពាក់ព័ន្ធអ្នកដែលចូលចិត្តយកប្ដីគេ។

ក្នុងនោះអ្នកនាង គឹម លីហ្សា បានលើកឡើងថា មនុស្សស្រីត្រូវចាំ ទោះនាងឡើងគ្រែជាមួយប្ដីគេប៉ុន្មានរយដង ក៏គេនៅតែគ្មានអារម្មណ៍ស្រលាញ់នាងកាន់តែខ្លាំងជាងមុនដូចដែលគេស្រឡាញ់ប្រពន្ធ និងកូនគេដែរ បើយើងជ្រុលជាល្ងង់ហើយ នាងគួរដកខ្លួនចេញ កុំឲ្យល្ងង់ហើយល្ងង់ទៀត។

តារាស្រី គឹម លីហ្សា បានបន្តទៀតថា កុំគិតថាខ្លួនឯងជាស្រីម្នាក់សម្រស់ស្រស់ស្អាត ហើយអស្ចារ្យសម្រាប់គេនោះ ខុសហើយ បើគេគិតថានាងអស្ចារ្យសម្រាប់គេមែន គេមិនមែនគ្រាន់តែយកនាងលួចលាក់ប៉ុណ្ណឹងនោះទេ សម្រាប់មនុស្សប្រុស ប្រពន្ធ និងកូនអស្ចារ្យ និងគេមានតម្លៃណាស់ ចុងក្រោយគេទៅលត់ជង្គង់សុំទោសប្រពន្ធគេដដែល ហើយអ្នកដែលគេចោលគឺជានាង សូមធ្វើខ្លួនឲ្យមានតម្លៃ ប្រុសពេញផែនដី រកមួយជាកម្មសិទ្ធិខ្លួនឯងទៅ។ ឱបប្ដីគេវាសប្បាយមិនបានយូរនោះទេ។

តាមរយៈនេះមានការបញ្ចេញមតិគាំទ្រអ្នកនាង គឹម លីហ្សា ជាច្រើន ខណៈមានខ្លះក៏លើកឡើងថា សំណេរបងផ្ដាំទៅមនុស្សស្រីត្រូវណាស់ តែសាច់រឿងផិតក្បត់ តួសំខាន់គឺមនុស្សប្រុស បើដឹងថាខ្លួនមានប្រពន្ធហើយ កុំទៅអូសក្រឡាគេ លាក់ថាខ្លួននៅកំលោះ។ តែបើស្រេកខ្លាំង ស៊ីនំឲ្យលុយទៅ។

ឯខ្លះទៀតថា បន្ទោសតែស្រី បន្ទោសប្ដីផង។ ប្រុសល្អគេមិនពាក់ព័ន្ធស្រីញីឲ្យប្រពន្ធពិបាកចិត្តទេ ប្រុសល្អគេចេះមានប្រដាប់គិតច្បាស់លាស់ កុំព្រោះតណ្ហាដឹកមុខមួយពេលបំផ្លាញទឹកចិត្ត ឬសុភមង្គលគ្រួសារនោះទេ។ ប្រពន្ធដើម និងស្រី ឬប្រពន្ធចុង ក៏សុទ្ធតែជាអ្នករងគ្រោះដូចគ្នា រងគ្រោះដោយសារប្ដីហេងស៊យ ខ្សោយប្រដាប់គិត ឬប្រដាប់គិតយកទៅទុកក្នុងបង្គន់៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ