ជីវិតកម្សាន្ដ
Kwan បង្ហាញរូបកាលពីក្មេង ក្រោយគេថាសម្រស់របស់នាងឆ្លងកាត់មុខកាំបិត
បន្ទាប់ពីមហាជនដាក់ការសង្ស័យថា Kwan ធ្លាប់ឆ្លងកាត់មុខកាំបិតជាច្រើនដង ទើបទទួលបានសម្រស់ដូចបច្ចុប្បន្ន សាមីខ្លួនបានចេញមុខបកស្រាយច្បាស់ៗ បំបាត់មន្ទិលគ្រប់គ្នា និងបង្ហាញរូបថតកាលពីក្មេងបញ្ជាក់ថា នាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ។

ដោយសារសម្រស់របស់ Kwan Usamanee កាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ មហាជនមួយចំនួនបាននិយាយថា នាងប្រាកដជាធ្លាប់វះកាត់មិនខាន ទើបនាងកាន់ស្អាតប្លែកបែបនេះ។

ឆ្លើយតបទៅនឹងការសង្ស័យ Kwan បានបង្ហាញរូបថតរបស់កាលនៅកុមារភាព ដែលវាបង្ហាញថា តារាស្រីរូបនេះមានសម្រស់មិនចាំបាច់កែកុនតាំងពីក្មេងមកម្ល៉េះ។ រូបមួយសន្លឹកនោះគឺជារូបដែលនាងទើបប្រឡូកក្នុងវិស័យសិល្បៈ កាលអាយុ ៣-៤ឆ្នាំ ហើយរហូតមកដល់ពេលនេះ នាងឈានចូលអាយុ ៣៤ឆ្នាំហើយ ប៉ុន្តែនាងនៅតែមានសម្រស់ស្រស់ស្អាតបែបធម្មជាតិ មិនប្រែប្រួលនោះទេ។

បន្ថែមពីលើនេះ Kwan បានបញ្ជាក់ថា ការដែលសម្រស់របស់នាងមើលទៅហាក់ប្លែកខុសពីមុន នោះដោយសារការផាត់មុខ មិនមានការលួចវះកាត់ ឬកែកុនចំណុចណាមួយលើផ្ទៃមុខឡើយ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិព្រោងព្រាត ក្រោយ Kwan ថា នាងស្អាតបែបធម្មជាតិ
ចុចអាន៖ Kwan ដាក់កំហិតខ្លួនឯង បើ ៦ឆ្នាំទៀតមិនទាន់រៀបការ នាងនឹងទៅបួស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ