ជីវិតកម្សាន្ដ
អ្នកគាំទ្រថៃរិះគន់បវរកញ្ញា Engfa យ៉ាងចាស់ដៃ ក្រោយនាងជាប់ជាស្រីស្អាតលើពិភពលោក
បវកញ្ញា Engfa ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម ១០០នាក់ ជាស្រ្តីដែលមានមុខស្អាតជាងគេលើពិភពលោក ពីប្រព័ន្ធផ្សព្វផ្សាយសង្គម TC Candler។

ថ្វីត្បិតតែ Engfa Waraha ស្ថិតក្នុង Top 100 ស្ត្រីដែលមានមុខស្អាតជាងគេលើពិភពលោកក្ដី។ ប៉ុន្តែនៅតែអ្នកលេងអ៊ីនធឺណិតខ្លះមិនយល់ស្រប និងចូលមកបញ្ចេញមតិអវិជ្ជមាន រហូតធ្វើឲ្យនាងត្រូវចេញមុខបង្ហោះសារតាមហ្វេសប៊ុកភ្លាមៗ។

បវរកញ្ញា Engfa Waraha បានសរសេរសាយ៉ាងវែងអន្លាយបង្ហោះលើប្រពន្ធផ្សព្វផ្សាយថា “ខ្ញុំទទួលស្គាល់ថាខ្ញុំតែងតែទទួលរងនូវនិន្នាការអវិជ្ជមាន។ មានអារម្មណ៍ធ្លាក់ទឹកចិត្ត ដែលត្រូវបានប្រជាជនថៃធ្វើបាប ទាក់ទងនឹងបញ្ហានៃការវះកាត់ រហូតដល់រីករាលដាលដល់ឪពុកម្ដាយរបស់ខ្ញុំផងដែរ។ មែនហើយ! តាមដែលខ្ញុំដឹង វាជាបេក្ខភាពលេខ១ ក្នុងចំណោមបេក្ខភាព១០០ មិនមែនថាយើងស្អាតជាងគេទេ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស្ងប់ចិត្តបន្តិច សម្រាប់រឿងនេះ។ មានមនុស្សជាច្រើនតែងតែលើកពីបញ្ហាវះកាត់របស់ខ្ញុំលើបណ្ដាញសង្គម ជារឿងដែលនិយាយដដែលៗគ្រប់ពេល”។

បន្ថែមពីនេះ នាងក៏និយាយទៀតថា “ដំបូងឡើយ ខ្ញុំមិនតក់ស្លុតទេនៅការតិះដៀលពីសំណាក់មនុស្សគ្រប់គ្នាទេ គ្រាន់តែខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាជនជាតិថៃចូលចិត្តសម្លុតគ្នា? ឬប្រសិនបើពួកគេមិនគាំទ្រ ពួកគេមិនគួរបង្កើតអំពើហិង្សានៅក្នុងបណ្ដាញសង្គមផ្សេងៗឬលើគេហទំព័រឡើយ។ មុនពេលអ្នកមើលងាយអ្នកដទៃ យើងត្រូវពិនិត្យមើលខ្លួនឯងជាមុនសិនដែរ”៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រស់ Ice Preechaya មុននិងក្រោយការញៀនកែសម្ផស្ស
ចុចអាន៖អ្នកលេងអ៊ីនធឺណិតបញ្ចេញមតិព្រោងព្រាត ក្រោយ Kwan ថា នាងស្អាតបែបធម្មជាតិ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង