ជីវិតកម្សាន្ដ
ម្ដាយចែកឋានជិត ២ ខែ ! សឿ សុធារ៉ា ទម្លាយការឈឺចាប់រយៈពេល ១១ ខែ មិនបានជួបមុខអ្នកម្ដាយ
បន្ទាប់ពីអ្នកម្ដាយជាទីស្រឡាញ់បានចែកឋានទៅរយៈពេលជិត ២ ខែកន្លងទៅនេះ តារាសម្ដែង សឿ សុធារ៉ា គេសង្កេតឃើញថា នាងហាក់នៅមានស្មារតីមិនប្រក្រតីនោះឡើយ ហើយបានទៅរស់ដោយស្ងប់ស្ងាត់នៅក្នុងវត្តដើម្បីកាន់ទុក្ខអ្នកម្ដាយ។ ម្យ៉ាងទៀតអ្វីដែលគេអាណិតថែមទៀតនោះ គឺអ្នកនាង សឿ សុធារ៉ា ក៏មានសុខភាពមិនល្អទេ។

អ្នកម្តាយតារាស្រីអ្នកនាង សឿ សុធារ៉ា បានទទួលមរណភាពកាលពីអំឡុងចុងខែតុលា ឆ្នាំ ២០២២ ខណៈដំណឹងមរណទុក្ខនេះដែរ គេឃើញមានអ្នកគាំទ្រ និងទស្សនិកជន ព្រមទាំងអ្នកសិល្បៈជាច្រើនបានសម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះជាមួយតារាសម្ដែងអ្នកនាង សឿ សុធារ៉ា និងក្រុមគ្រួសារផងដែរ។

ដោយឡែកនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ នេះ ពោលគឺបន្ទាប់ពីការប្រកាសកាត់បន្ថយថ្ងៃកាន់ទុក្ខជូនអ្នកម្ដាយជាទីស្រលាញ់ពី ១០០ ថ្ងៃ មកសល់ត្រឹម ៤៩ ថ្ងៃនោះ តារាសម្តែងអ្នកនាង សឿ សុធារ៉ា ក៏បានបង្ហោះរូបថត និងវីដេអូជាច្រើនឃ្លីប ហើយពោលពាក្យទៅកាន់អ្នកម្ដាយថា ម៉ែការរបូតម៉ែពីដៃកូន កូនមិនអាចបំភ្លេចបានទេ។ រយៈពេល ១១ ខែ ដែលកូនមិនបានជួបមុខម៉ែ ទុកថាជួបជាដង្ហើមចុងក្រោយរវាងម្តាយកូន។

តារាសម្តែងអ្នកនាង សឿ សុធារ៉ា បាននិយាយបន្ថែមទៀតថា ម៉ែយំនឹកមុខកូន កូនបារម្ភឈឺចាប់នឹកម្តាយ តែចាត់ទុកជាកម្មរបស់យើងម៉ែ សូមបងប្អូនទាំងអស់គ្នា និងពូមីងដែលនៅមានម្តាយ សូមជ្រះថ្លាធ្វើសេចក្ដីល្អចំពោះឪពុកម្ដាយជារៀងរាល់ថ្ងៃ កូនយុងចិត្តណាស់ម៉ែ។

ជាការកត់សម្គាល់អំឡុងមួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញស្ថានភាពផ្លូវចិត្តរបស់តារាសម្ដែងអ្នកនាង សឿ សុធារ៉ា បានជួបរឿងរ៉ាវចាក់ស្រេះជាច្រើន រហូតធ្វើឲ្យកើតមានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ ពោលគឺចាប់តាំងពីធ្លាយដំណឹងជំពាក់បំណុលរឿងលេងតុងទីន និងក្រោយមកទៀតដំណឹងបែកបាក់ស្វាមី ខណៈថ្មីៗនេះ អ្នកម្តាយក៏បានទទួលមរណភាពទៅចោលទៀតនោះ៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ