ជីវិតកម្សាន្ដ
អ៊ឹម សុគន្ធា ប្ដេជ្ញារៀបចំកម្មវិធី MGC ប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយសសិល្បៈ និងវប្បធម៌
បន្ទាប់ពីការប្រកាសលាឈប់របស់លោក អ៊ិន សុភិន កាលពីថ្មីៗនេះ ទីបំផុតអ្នកនាង អ៊ឹម សុគន្ធា ត្រូវបានប្រកាសជាផ្លូវការក្លាយជានាយកគ្រប់គ្រងថ្មីរបស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២៣ ឬ Miss Grand Cambodia 2023 ដើម្បីបន្តរៀបចំការប្រកួតនេះពីលោក អ៊ិន សុភិន។

ជាក់ស្ដែងបើតាមការអះអាងពីសំណាក់អ្នកនាង អ៊ឹម សុគន្ធា បានលើកឡើងថា «នាងខ្ញុំពិតជាមានកិត្តិយស និងមោទកភាពបំផុតដែលបាននាំមកជូននូវកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២២ នាងខ្ញុំពិតជាមានសេចក្ដីរំភើបក្រៃលែងឥតឧបមា។

អ្នកនាងបន្តថា នាងខ្ញុំ នឹងប្ដេជ្ញាចិត្តសម្រាប់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា នឹងប្រព្រឹត្តទៅប្រកប ដោយភាពថ្លៃថ្នូរ កិត្តិយស សិល្បៈ វប្បធម៌។

អ្នកនាង អ៊ឹម សុគន្ធា និយាយទៀតថា ជាពិសេសនឹងនាំយកទំនៀមទម្លាប់ដ៏ស្រស់ផូរផង់របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ «នាងខ្ញុំជាថ្នាក់ដឹកនាំម្នាក់ព្យាយាមកែប្រែរាល់ចន្លោះខ្វះខាតឲ្យអស់លទ្ធភាព ហើយយល់ស្របតាមមតិអ្នកគាំទ្រជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីផងដែរ»។

ចំណែកឯស្វាមីរបស់នាង គឺ លោក គង់ រ៉ាយុទ្ធ ក៏បានបង្ហាញក្ដីអបអរសាទរដល់ភរិយាបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនបែបនេះថា «អបអរសាទរអូន បានសម្រេចគោលបំណងដែលស្រឡាញ់វិស័យមួយនេះ អូនពិតជាអស្ចារ្យ»។ តាមរយៈដំណឹងនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រ និងអបអរគ្រប់គ្នា៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង