ជីវិតកម្សាន្ដ
មិនដែរដឹងសោះ តារាល្បីលំដាប់ពិភពលោក ៧ រូបនេះ មានបងប្អូនភ្លោះ
បងប្អូនជារឿងធម្មតា តែបងប្អូនភ្លោះជារឿងគួរឲ្យចាប់អារម្មណ៍មិនថាបងប្អូនភ្លោះដូចគ្នា ឬ មិនដូចគ្នាក៏ដោយ សំខាន់ពួកគេទាំងពីរមានថ្ងៃខែកំណើតតែមួយ។ ខាងក្រោមនេះ ជាតារាល្បីលំដាប់ពិភពលោកជាបងប្អូនភ្លោះ ខណៈអ្នកគាំទ្រពុំដែលដឹងសោះឡើយ។
១. Hunter និង Scarlett Johansson

ទោះបីជាពួកគេទាំងពីរនាក់ជាបងប្អូនភ្លោះពិតមែន ប៉ុន្តែអ្វីដែលខុសស្រឡះពីគ្នានោះគឺ Scarlett ទាបជាង Hunter ដល់ទៅ១២អ៉ីញ។ ពីមុនមក Hunter ធ្លាប់ថតរឿងខ្លះដែរ ក្រោយមកគាត់ងាកទៅធ្វើការនៅក្នុងនយោបាយដូចជាយុទ្ធនាការរបស់ប្រធានាធិបតីអូបាម៉ាឆ្នាំ២០០៨ និងរៀបចំសហគមន៍នៅ Manhattan វិញ។
២. Kiefer និង Rachel Sutherland

បងប្អូនភ្លោះមួយគូនេះបានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈជាមួយគ្នា ខណៈ Kiefer ជាតារាសម្ដែង Rachel ធ្វើការជាអ្នកគ្រប់គ្រងក្រោយផលិតកម្ម។
៣. Tia និង Tamera Mowry

មុខដូចគ្នាពេលដល់ថ្នាក់បានសម្ដែងរឿង “Sister, Sister” ជារឿងល្បីជំនាន់កៅសិប។ មកទល់ពេលនេះ Tia កំពុងមានសុខភាពមិនល្អនិងរស់នៅជាមួយជំងឺ endometriosis ជាពិសេសពិបាកមានទម្ងន់ទៀតផង។
៤. Aaron និង Shawn Ashmore

Aaron មានកម្ពស់ខ្ពស់ជាង Shawn បន្តិច ហើយយោងទៅតាម Aaron Shawn បានឲ្យដឹងថាគាត់តែងតែដើរតួជាបុរសល្អ ខណៈ Aaron ត្រូវដើរតួជាបុរសធ្វើបាបគេ។ អ្នកទាំងពីរមានស្នាមសាក់ “GMA” នៅលើកដៃតំណាងឱ្យ “បុរសល្អ Ashmore” ជីតារបស់ពួកគេក៏មានស្នាមសាក់ស្រដៀងគ្នាដែរ។
៥. Mary-Kate និង Ashley Olsen
ការពិតពួកគាត់មានបងប្អូនស្រី ៣នាក់ ម្នាក់ទៀតជាប្អូនស្រីដែលមានគម្លាតអាយុប្រហែល៣ឆ្នាំពីគ្នា។ និយាយពីទ្រព្យសម្បត្តិអ្នកទាំងពីរវិញមានប្រហែល ៥០០លានដុល្លារហើយ។

៦. Rami និង Sami Malek
Rami កើតមុន Sami បួននាទី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨១ នៅទីក្រុងឡូសអេនជែលឡែស ប៉ុន្តែពួកគេមកពីគ្រួសារជនអន្តោប្រវេសន៍ទេ។ ឪពុកម្តាយរបស់ពួកគេបានធ្វើអន្តោប្រវេសន៍ទៅអាមេរិកក្នុងឆ្នាំ១៩៧៨ បីឆ្នាំមុនពេលសម្រាល។ បច្ចប្បន្ន Rami គឺជាតារាល្បីក្នុងទូរទស្សន៍ចំណែកឯ Sami វិញគឺជាគ្រូបង្រៀនក្នុងទីក្រុងឡូស អេនជែលឡែស។

៧. Vin Diesel និង Paul Vincent

គ្នាយើងភាគច្រើនស្គាល់គាត់ពីក្នុងរឿង “Fast & Furious” រីឯ Paul Vincent គាត់មិនមែនជាតារាសម្ដែងដូច Vin ទេ ប៉ុន្តែគាត់ធ្វើការសិល្បៈដូចគ្នាគឺជា អ្នកកែសម្រួលភាពយន្ត៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ តារាអន្តរជាតិ ១០ រូប ល្បីខាងអសីលធម៌ប្រចាំតារាងឆ្នាំ ២០២២
ចុចអាន៖ កន្លងទៅ ២០ឆ្នាំ នេះជាស្ថានភាពបច្ចុប្បន្នរបស់កូនភ្លោះរាងកាយជាប់គ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត