ជីវិតកម្សាន្ដ
លោកតា សង់ស៊ីស រំភើបចិត្ត ក្រោយទទួលបានការលើកទឹកចិត្ត និងឧបត្ថម្ភពីសប្បុរសជន
តារាកំប្លែងជើងចាស់ល្បីឈ្មោះលោកតា សង់ស៊ីស ថ្វីត្បិតបច្ចុប្បន្នគាត់វ័យជរា និងកំពុងមានជំងឺប្រចាំកាយផងនោះ តែលោកតាហាក់នៅនឹករលឹកដល់អាជីពសិល្បៈ។ ដោយសារបាត់បង់សមត្ថភាពសិល្បៈ ទើបពេលនេះលោកតា សង់ស៊ីស បានឃ្លាតឆ្ងាយពីអាជីពមួយនេះទាំងស្រុង។
ទោះបីជាយ៉ាងណាគេនៅតែឃើញអ្នកគាំទ្រ និងមហាជនមួយចំនួនធំ បានបង្ហាញការនឹករលឹកចំពោះវីរសិល្បករដ៏ឆ្នើមលោកតា សង់ស៊ីស ខណៈមានសប្បុរសជនឯទៀតបន្តការផ្ដល់ជាថវិកា ឬជំនួយសម្រាប់តារាជើងចាស់លោកតា សង់ស៊ីស ដើម្បីលើកទឹកចិត្ត និងជួយសម្រួលដល់ជីវភាព ឬថ្នាំពេទ្យជាដើម។
ជាក់ស្ដែងថ្មីៗនេះ តារាកំប្លែងនាយ សង់ស៊ីស ក៏ទទួលបានការឧបត្ថម្ភថវិកាមួយចំនួនទៀតតាមរយៈអ្នកនាង កាឆយ ដែលជាកូនស្រីបង្កើតផងដែរ។
អ្នកនាង កាឆយ បានរៀបរាប់ដោយអារម្មណ៍បែបនេះថា ពេលដែលបានលុយបងប្អូនឧបត្ថម្ភម្តងៗពុកខ្ញុំសប្បាយចិត្តណាស់ ទទួលហើយឲ្យពរ តែកូនស្ដាប់អត់បានសោះ មានតែកូនជូនពរជំនួសគាត់ អាណិតពុកណាស់ ចាស់ច្រើនហើយ។ សូមឲ្យពុកសុខភាពល្អ អាយុវែងណាពុកណា អរគុណដល់បងប្អូនដែលមិនភ្លេចដល់គ្រួសារមួយនេះ , អរគុណលោកជំទាវ ហឹង ណារី វ៉ាថន ឧបត្ថម្ភ ២០០ ដុល្លារ។
លោកតា សង់ស៊ីស គឺជាតារាកំប្លែងមួយរូបមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងកាលដែលលោកនៅមានសមត្ថភាពកំប្លែង និងសម្ដែងលើវិថីសិល្បៈ។ ប៉ុន្តែក្រោយមក លោកតា សង់ស៊ីស ក៏បានធ្លាក់ខ្លួនឈឺរហូតបាត់បង់សមត្ថភាពលើវិស័យសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកតា សង់ស៊ីស ក៏ជាសិល្បករខ្មែរម្នាក់ដែលបានធ្វើឲ្យប្រជាជនរាប់លាននាក់មានស្នាមញញឹមតាមរយៈទេពកោសល្យកំប្លែងរបស់គាត់នាពេលកន្លងមក៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ