Connect with us

ជីវិតកម្សាន្ដ

Chompoo ញញឹមស្វាគមន៍ប្អូនថ្លៃ Patricia Good ផ្លូវការក្នុងគ្រួសារសេដ្ឋីពាន់លាន

បានផុស

នៅ

អ្នកម្ដាយកូន៣ Chompoo Araya និងស្វាមី Knot Wisarut ញញឹមស្វាគមន៍ប្អូនថ្លៃ Patricia Good យ៉ាងមានសុភមង្គល និងបង្ហាញជាផ្លូវការថា​ នាងបានក្លាយជាកូនប្រសាស្រីគ្រួសារ​សេដ្ឋី​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបភាពមង្គលការ Patricia Good បានចាប់ដៃមិត្តប្រុស Note Wiset ចូល​រោងការ​តាម​ប្រពៃណី​កាលពី​នៅថ្ងៃទី២០ម្សិលមិញ ខណៈកម្មវិធីអាពាហ៍ពិពាហ៍​ធំ​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូដូចគ្នា។

ជាមួយគ្នានេះ គេឃើញបងថ្លៃ Chompoo Araya និងស្វាមី Knot Wisarut ដែលត្រូវជាបងប្រុសភ្លោះរបស់កូនកម្លោះរួមជាមួយនឹងកូនៗ បានមកចូលរួមអបអរសាទរដល់គូស្នេហ៍ និងបង្ហាញទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែងក្នុងពិធីដ៏អធិកអធម​ ព្រមទាំងតុបតែងកាយឆើតឆាយស្វាគមន៍ដែលតារាសម្ដែង Patricia Good ក្លាយជាសមាជិកគ្រួសារតែមួយ។

លើសពីនេះ ក្នុងពិធីថ្ងៃទី១គ្រួសារសេដ្ធីបានបង្ហាញពេលវេលាដ៏កក់ក្តៅ និងញញឹមស្វាគមន៍គា្នទៅមក ហើយក៏លេចរូបភាពដន្លងខាងប្រុសនិងដន្លងខាងស្រីបានឈរកាន់ដៃញញឹមដាក់គ្នាថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍ Patricia-Note ដឹកដៃគ្នាចូលរោងជ័យថ្ងៃនេះហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម