Connect with us

ជីវិតកម្សាន្ដ

ស្នងការនគរបាលខេត្តកំពត បដិសេធ បន្ទាប់ពីជនអនាមិកលួចបង្កើត Telegram ឆាតទៅតារាស្រីម្នាក់

បានផុស

នៅ

លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ចេញ​មក​បដិសេធ​ភ្លាមៗ ក្រោយ​មាន​ជន​ខិលខូច​លួច​យក​រូបភាព​របស់​លោក​ទៅ​បង្កើត Telegram និង​បាន​ឆាត​ទៅ​តារា​ស្រី​សិច​ស៊ី​កញ្ញា អាណារ៉ូស ហៅ​ចែ រ៉ូស ដោយ​ការ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មិន​សមរម្យ​ចំពោះ​តារា​ស្រី​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​មុខ​បដិសេធ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពត​នា​ពេលនេះ បន្ទាប់ពី​មាន​ការ​ចែករំលែក និង​បង្ហោះ​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស ដោយ​ភ្ជាប់​ជាមួយ​រូបភាព​របស់​លោក​(រូបថត​ដែល​ជន​ខិលខូច​យក​ទៅ​បង្កើត​ជា Telegram ក្លែងក្លាយ​) ក្នុង​គោលបំណង​មិនល្អ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ។

យោង​តាម​ខ្លឹមសារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ បាន​ចេញ​ការ​បដិសេធ​ទាំងស្រុង​ចំពោះ​ករណី​ខាងលើ​។ ក្នុង​នោះ លោក​ក៏បាន​បញ្ជាក់​ថា លោក​បាន​បន្ត​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ថែម​ទៀត។

“សូម​ជម្រាប​ទៅ​កញ្ញា An na Rose ខ្ញុំ​មិន​ដែល​ស្គាល់​កញ្ញា​ពី​មុន​មក​ទេ ហើយ​ក៏​មិន​បាន​ឆាត​ទៅ​កញ្ញា តាម telegram ដែរ ហើយ​លេខ​ខាងលើ​នោះ​មិនមែន​ជា​លេខ​ទូរស័ព្ទ​របស់ខ្ញុំ​ដែរ។ លោក​បញ្ជាក់​ថា មាន​ជន​អនាមិក​បាន​យក​រូប​ខ្ញុំ​ទៅ​បង្កើត​ជា Telegram ដើម្បី​ឆាត​ទៅ​កញ្ញា ឬ​ទៅ​អ្នក​ដទៃ​ផ្សេងទៀត ក្នុង​គោលបំណង​អាក្រក់​ណាមួយ”។ ការ​លើក​ឡើង​របស់​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ។

លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បន្ត​ទៀត​ថា ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​បញ្ហា​អ្វីមួយ​ដែល​បាន​កើត ឡើង​ចំពោះ​លេខ​ទូរស័ព្ទ​ខាងលើ​ដែល​យក​រូបថត​ខ្ញុំ​ទៅ​បង្កើត​ជា Telegram និង​សូម​ឲ្យ​កញ្ញា An na Rose លុប​សារ​ដែល​កញ្ញា​បាន​សរសេរ​នៅ​ក្នុង Facebook របស់​កញ្ញា​ចេញ ជៀសវាង​ការ​យល់​ច្រឡំ​ណាមួយ​មក​លើ​រូប​ខ្ញុំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​មក​លើ​កិត្តិយស​របស់ខ្ញុំ។

ដោយឡែក​សម្រាប់​តារា​ស្រី អាណា​រ៉ូ​ស ក្រោយ​មាន​ការ​បញ្ជាក់ និង​ឆ្លើយ​បដិសេធ​របស់​លោក​ស្នងការ​នគរបាល​ខេត្ត​កំពត​ខាងលើ ភ្លាមៗ​នេះ នាង​ក៏បាន​ចេញ​មក​សុំទោស​លោកស្នងការ​ខេត្ត​កំពត​ផង​ដែរ។

កញ្ញា រ៉ូ​ស បាន​លើក​ឡើង​ថា នាង​ខ្ញុំ​សូម​លុប​រូប​ដែល​ខ្ញុំ​បាន​បង្ហោះ​ពី​ម្សិលមិញ ដោយសារ​តែ​នាង​ខ្ញុំ​មិន​ដឹង​ថា​រូប​ហ្នឹង​ជា​រូប​របស់​ស្នងការ​ខេត្ត​កំពត ហើយ​មាន​ជនខិលខូច​យក​រូប​គាត់​ដាក់​ក្នុង Profile Telegram ហើយ​ឆាត​មក​និយាយ​ពាក្យ​មិន​សមរម្យ​លើ​នាង​ខ្ញុំ ទើប​នាង​ខ្ញុំ​យក​ឆាត​ហ្នឹង​ទៅ​ផុស។

នាង​បន្ថែម​ថា នាង​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​លោក​ស្នងការ​ខេត្ត​កំពត​ផង ដែល​បាន​យក​រូបលោក​ទៅ​បង្ហោះ ដោយសារ​តែ​ខ្ញុំ​មិនដែល​ស្គាល់​លោក។ នាង​ខ្ញុំ​សង្ឃឹម​ថា លោកស្នងការ​អភ័យទោស​ដល់​នាង​ខ្ញុំ។ នាង​ខ្ញុំ​សូម​គោរព​ជូនពរ​លោកស្នងការ ព្រមទាំង​ក្រុម​គ្រួសារ​ឲ្យ​ទទួល​បាន​សុខភាព​ល្អ​បរិបូណ៌ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​វាងវៃ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៨ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម