Connect with us

ជីវិតកម្សាន្ដ

ទីបំផុតរកឃើញ ម្ចាស់ពាន មហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជាលើកទី៣

បានផុស

នៅ

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ បានរកឃើញ​អ្នក​ដឹកនាំ​រឿង​ខ្លី​វ័យក្មេងឆ្នើម​ៗហើយ។ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន ៧រូប បានពិនិត្យវាយតម្លៃស្នាដៃភាពយន្តខ្លីលេចធ្លោចំនួន ៦ រឿងចុងក្រោយ ដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។ ភាពយន្តខ្លីទាំង៦ រឿងនោះ មានដូចជារឿង “ជីវិតស្នេហ៍សុខសាន្ត” “សំឡេងរាត្រី” “The keyboard”​ “ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ” “បាត់បង់ខ្លួនឯង” និងរឿង “មុនពេលបាត់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជយលាភីលេខ១ ពានរង្វាន់មាស គឺបានទៅលើអ្នកដឹកនាំរឿង អ្នកនាង សុធា អ៊ីណេស ភាពយន្តខ្លី “ជីវិតស្នេហ៍សុខសាន្ត” ទទួលបានពានមាសមួយ អមដោយថវិកា ១២ លានរៀល។

ជយលាភីលេខ២ បានទៅលើ លោក សាង ច័ន្ទវិសាល តាមរយៈភាពយន្ត “ក្ដីស្រឡាញ់ដែលអ្នកផ្ដល់ឱ្យ”  ទទួលបានពានប្រាក់មួយអមដោយថវិកា ៨ លានរៀល។

ជយលាភីលេខ៣ បានទៅលើ លោក ជ័យ វិសាល តាមរយៈភាពយន្ត “The keyboard” ​ទទួលបានពានសំរឹទ្ធមួយ និងថវិកា ៤ លានរៀល។

ក្រៅពីនេះក៏មានផលិតករវ័យក្មេងជាច្រើនរូបទៀតបានទទួលពានរង្វាន់ពិសេសពីគណៈកម្មការ និងការផលិតមាតិកាល្អបំផុត និងទទួលបានពានរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត។

គួរបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ឆ្នាំ២០២២ បានរៀបចំឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលមានស្នាដៃភាពយន្តខ្នាតខ្លីចំនួន ៣៥ចំណងជើង ចូលរួមប្រកួតប្រជែង និងមានការចាក់បញ្ចាំងជូនសាធារណជនទស្សនាដោយសេរីនៅរោងភាពយន្តចំនួន៨ ក្នុងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម