ជីវិតកម្សាន្ដ
ពីរឈុតរបស់តួឯកស្រីរឿង “សត្រូវមិត្ត” ក្នុងពិធីមង្គលការ សាមញ្ញតែប្រណីតភាពបំផុត
ក្នុងពិធីមង្គលថ្ងៃទី១ កាលពីម្សិលមិញ តារាសម្ដែង Patricia Good បានបញ្ចេញឈុតកូនក្រមុំពីរឈុតក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់នាង ដោយរំលេចប្រណិតភាពបំផុតមិនធ្លាប់មាន។

ក្នុងបរិយាកាសដ៏កក់ក្ដៅ កូនក្រមុំមកជាមួយរ៉ូបអាពាហ៍ពិពាហ៍២ឈុតដែលស្អាតប្លែកភ្នែក ខណៈឈុតដំបូងពេលព្រឹកតួឯកស្រីក្នុងរឿង “សត្រូវមិត្ត”រូបនេះ បានជ្រើសស្លៀកយីហោ asava ពណ៌ស និងបន្ថែមគ្រឿងសម្អាងដោយ yiim makeup ហើយជាពិធីមង្គលការបែបថៃ-ចិន ជាមួយពិធីតែមួយនិងចិញ្ចៀនភ្ជាប់ពាក្យ ដោយមានសាក្សីដូចជាក្រុមគ្រួសារ និងមិត្តភ័ក្ដិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។

ដោយឡែកពេលរសៀល គឺជាសន្និសីទសារព័ត៌មានដែលបើកទូលាយដល់ប្រព័ន្ធផ្សព្វផ្សាយ កូនក្រមុំបានផ្លាស់ប្តូរទៅជារូបរាងផ្សេងទៀតមួយទៀត។ ចំណែកស្ទីលម៉ូដសក់បង្ហាញពីភាពស្រស់ស្អាតរបស់នាង ដោយពាក់រ៉ូបអាពាហ៍ពិពាហ៍សំយេះស្មា ចំណែកផ្ទៃខាងក្រោមវិញមានពីរស្រទាប់ដូចផ្កាកុលាប ព្រមទាំងបន្ថែមគ្រឿងអលង្ការពេជ្រប្រណីតលើដងខ្លួនយ៉ាងសមសួន។ ចំពោះរ៉ូបរៀបការទាំងពីរថ្ងៃនេះ Patricia Good ធ្លាប់និយាយថា នាងស្លៀកឈុតសាមញ្ញ និងងាយស្រួលស្លៀកតាមដែលអាចធ្វើទៅបាន។


សូមបញ្ជាក់ថា ពិធីអាពាហ៍ពិពាហ៍របស់គូស្នេហ៍ហៃសូនេះ នឹងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ហើយកូនក្រមុំនឹងស្លៀករ៉ូបមង្គលការប្រហែល៣ឈុតប៉ុណ្ណោះ។ ចំណែកម្សិលមិញ គ្រាន់តែជាថ្ងៃចូលរោងបំពាក់ចិញ្ចៀន និងលើកទឹកតែជូនញាតិមិត្តប៉ុណ្ណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
Chompoo ញញឹមស្វាគមន៍ប្អូនថ្លៃ Patricia Good ផ្លូវការក្នុងគ្រួសារសេដ្ឋីពាន់លាន (kampucheathmey.com)

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង