ជីវិតកម្សាន្ដ
កម្រងរូបភាពគួរឲ្យស្រលាញ់របស់តារាល្បីៗពិភពលោក ១០ ដួង កាលនៅតូច
ធ្លាប់តែឃើញរូបភាព Idol តែងខ្លួនខ្ញង់ៗក្នុងអាយុពេញវ័យ ថ្ងៃនេះក្រឡេកមកមើលរូបកាលពីក្មេងម្ដងមើល ថាតើគួរឲ្យស្រលាញ់កម្រិតណា ។ ខាងក្រោមនេះជារូប ១០សន្លឹករបស់ពួកគាត់ ៖
១. Tom Cruise

Tom កើតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៦២ មានអាជីពជាតារាសម្ដែងប្រចាំហូលីវូដ និងមានទ្រព្យសម្បត្តិសរុបប្រហែល ៥៧០លានដុល្លារក្នុងឆ្នាំ២០២២នេះ ។ បច្ចុប្បន្នគាត់នៅលីវទេ។
២. Selena Gomez

Selena កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៩២ មានអាជីពជាតារាចម្រៀង និងមានទ្រព្យសម្បត្តិសរុបប្រហែល ៩៥លានដុល្លារ ។ បច្ចុប្បន្នគាត់ចាប់ផ្ដើមបង្កើតប្រេនខ្លួនឯងគឺ Rare Beauty ដែលទទួលស្គាល់ពីសំណាក់អ្នកគាំទ្រពេញទំហឹងពីគុណភាព ។
៣. Eminem

Eminem កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៧២ ល្បីខាងរ៉េបឡូយ និងមានទ្រព្យសម្បត្តិសរុបប្រហែល ២៣០លានដុល្លារ ។ លើសពីនេះគាត់មានកូនស្រីសំណព្វបីនាក់គឺ Hailie Jade, Alaina Marie Mathers និង Stevie Laine Mathers ។
៤. Katy Perry

Katy កើតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៨៤ មានអាជីពជាតារាចម្រៀង និងមានទ្រព្យសម្បត្តិប្រហែល ៣៣០លានដុល្លារ ។ ក្នុងឆ្នាំ២០២២នេះ គាត់បានរៀបការរួចហើយនិងមានកូនស្រីម្នាក់ទៀតផងឈ្មោះថា Daisy Dove Bloom អាយុ២ឆ្នាំ ។
៥. Paris Hilton

Paris កើតក្នុងត្រកូលសេដ្ឋីនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៨១ មានអាជីពជាអ្នកជំនួញផង តារាផង និងជាម៉ូដែលទៀត ។ គាត់ល្បីតាំងពីប្រព័ន្ធអ៉ីនធឺណែតមិនទាន់ធំទូលាយ និងមានទ្រព្យសម្បត្តិប្រហែល ៣០០លានដុល្លារ ។
៦. Britney Spears

Britney កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨១ មានអាជីពជាតារាចម្រៀងកេរ្តិ៍ឈ្មោះល្បីទូទាំងពិភពលោក និងមានទ្រព្យសម្បត្តិប្រហែល ៧០លានដុល្លារ ។
៧. Jennifer Lopez

Jennifer កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៦៩ មានអាជីពជាតារាចម្រៀងប្រចាំប្រទេសអាមេរិកជាយូរណាស់មកហើយ គាត់មានទ្រព្យសម្បត្តិសរុបប្រហែល ៤០០លានដុល្លារ ។
៨. Beyonce

Beyonce កើតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៨១ មានអាជីពជាតារាចម្រៀងដូចគ្នា និងទ្រព្យសម្បត្តិសរុបប្រហែល ៤០០លានដុល្លារ ។ អ្វីដែលពិសេសប្លែកពីគាត់នោះគឺ ការដាក់បញ្ជូលពាក្យ “bootylicious” ចូលទៅក្នុងវចនានុក្រម Oxford ។
៩. Taylor Swift

Taylor កើតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៨៩ មានអាជីពជាតារាចម្រៀងនិងមានសមត្ថភាពអាចផលិតចម្រៀងដោយខ្លួនឯងបាន គាត់មានទ្រព្យសម្បត្តិសរុប ៤៥០លានដុល្លារ ។ រឿងម្យ៉ាងទៀតដែលអ្នកមិនដឹងពីគាត់គឺ Taylor មានឈាមជ័រខ្សែរាជវង្ស ។
១០. David Beckham

David កើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧៥ ជាអតីតកីឡាករបាល់ទាត់ឆ្នើមមួយរូប និងមានទ្រព្យសម្បត្តិសរុប ៤៥០លានដុល្លារ ។ ចំណែកឯស្ថានភាពគ្រួសារ គាត់មានកូន៤នាក់គឺ Brooklyn Beckham, Cruz Bekham, Harper Seven Beckham, និង Romeo James Beckham ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន៖ មិនដែរដឹងសោះ តារាល្បីលំដាប់ពិភពលោក ៧ រូបនេះ មានបងប្អូនភ្លោះ
ចុចអាន៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា