ជីវិតកម្សាន្ដ
ត្រឹមរយៈពេល ៤ ថ្ងៃ រឿង Avatar វគ្គ ២ ត្រៀមនឹងរកចំណូលបាន ៥០០ លានដុល្លារ
រឿង “Avatar: The Way of Water” ឫ Avatar វគ្គ២ កំពុងវាយលុកខ្លាំងនៅលើផ្សារភាពយន្តទូទាំងពិភព លោក ខណៈបច្ចុប្បន្ននេះរកចំណូលបាន ៤៧៧.១ លានដុល្លារអាមេរិក ហើយហៀបនឹងឡើងដល់ ៥០០ លានដុល្លារអាមេរិក បន្ទាប់ពីចេញបានត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។

យោងទៅតាម People បានរាយការណ៍ថា Avatar: The Way of Water ដែលត្រូវបានចាក់បញ្ចាំងក្នុងរោងកុនកាលពីថ្ងៃសុក្រ ត្រូវបានគេរំពឹងថានឹងរកចំណូលបានលើសពី ៥០០ លានដុល្លារនៅ Box Office ទូទាំងពិភពលោក។

ប៉ុន្តែយោងតាមរបាយការណ៍ Deadline បង្ហាញថារៀង Avatar: The Way of Water អាចរកប្រាក់ចំណូលបាន ១៣៤ លានដុល្លារក្នុងស្រុកកាលពីចុងសប្តាហ៍មុន និង ៣០១ លានដុល្លារផ្សេងទៀតពីផ្សារអន្តរជាតិសម្រាប់សរុបជា សកល ៤៣៥ លានដុល្លារ ហើយបច្ចុប្បន្នរឿងនេះរកចំណូលសរុបជាសកលចំនួន ៤៩៧,១ លានដុល្លារ។

យ៉ាងណាមិញ រឿង Avatar វគ្គ២ ត្រូងបានអ្នកជំនាញប៉ាន់ប្រមាណថានឹងរកចំណូលបានពី ១៥០ លានដុល្លារទៅ ១៧៥ លានដុល្លារក្នុងស្រុក ក៏ដូចជា ៤៥០ លានដុល្លារទៅ ៥៥០ លានដុល្លារបន្ថែមទៀតនៅទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មិនដែរដឹងសោះ តារាល្បីលំដាប់ពិភពលោក ៧ រូបនេះ មានបងប្អូនភ្លោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ