ជីវិតកម្សាន្ដ
លីវ ជីលី មិនភ្លេចគុណលោក អ៊ិន សុភិន ខណៈការប្រកួត MGC៣ ឆ្នាំ បវរកញ្ញាចូល Top ទាំងបី
ថ្វីត្បិតពេលនេះលោក អ៊ិន សុភិន បានប្រកាសឈប់ធ្វើកម្មវិធី Miss grand Cambodia ជាផ្លូវការហើយក៏ពិតមែន តែបវរកញ្ញា លីវ ជីលី ដែលជាម្ចាស់មកុដ Miss grand Cambodia២០២០ នៅតែបង្ហាញការដឹងគុណចំពោះលោក អ៊ិន សុភិន ក្នុងការដឹកនាំបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិ ៣ ឆ្នាំ គឺបវរកញ្ញាចូល Top ទាំងបី។

ជាអារម្មណ៍ពិតរបស់បវរកញ្ញា លីវ ជីលី ថ្លែងទៅកាន់លោក អ៊ិន សុភិន នាពេលនេះ នាងបានលើកឡើងថា នាងខ្ញុំសូមគោរពអរគុណទៅកាន់លោកពូ In Sophin ដែលបានបង្កើតកម្មវិធី Miss grand Cambodia ចំនួន ៣ ឆ្នាំបន្តបន្ទាប់ រងព្យុះភ្លៀងជាច្រើន តែក៏សំណាងល្អ ៣ ឆ្នាំ យើងទទួលបាន Top ទាំង ៣។

កញ្ញាឯករូបនេះ បានបន្តថា បើគ្មានកម្មវិធីរបស់លោកពូ ក៏ក្មួយមិនមានដល់ចំណុចនេះដែរ អរគុណលោកពូដែលធ្វើឲ្យបងប្អូនយើងមួយចំនួនស្គាល់វិស័យបវរកញ្ញាកាន់តែច្បាស់ លោកពូហត់ពេកហើយ សម្រាកខ្លះចុះ។ ប្រាកដណាស់ លោក អ៊ិន សុភិន ដែលកន្លងមកធ្លាប់ជាស្ថាបនិកក្នុងកម្មវិធីប្រកួតបវរកញ្ញាមួយនេះបានដឹកនាំបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិដូចជា,បវរកញ្ញា លីវ ជីលី ,កញ្ញា ប៉ូគឹមថេង សុទ្ធធីតា និងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាដើម។

គួរបញ្ជាក់ថា កម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា គឺ Miss Grand Cambodia បានលេចវត្តមានជាច្រើនឆ្នាំមកហើយ ក្រោមការដឹកនាំ និងរៀបចំគ្រប់គ្រងដោយលោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស។ ក្នុងការប្រកួតជ្រើសរើសជាច្រើនឆ្នាំមកនេះ លោកតែងនាំយកបវរកញ្ញាដែលជាប់ជយលាភីចេញទៅប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ ផ្អើលនោះ ក្រោយការដឹកនាំបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិបានមួយរយៈ ស្រាប់តែលេចដំណឹងថា លោក អ៊ិន សុភិន បានប្រកាសសម្រេចឈប់ធ្វើកម្មវិធីប្រកួត Miss Grand Cambodia ចាប់ពីឆ្នាំ ២០២៣ នេះតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់