ជីវិតកម្សាន្ដ
គឹម លីហ្សា សុំចិត្តមហាជន ក្រោយឃើញជីវិតមេតុងទីន អឿន ម៉ូលីកា ធ្លាក់ដល់ចំណុចសូន្យ
តារាសម្ដែងអ្នកនាង គឹម លីហ្សា បន្ទាប់ពីឃើញមេតុងទីនអ្នកនាង អឿន ម៉ូលីកា ធ្លាក់ខ្លួនដល់ចំណុចសូន្យ និងត្រូវឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្មីៗនេះ ស្រាប់តែតារាស្រីរូបនេះ បានចេញមកស្នើសុំមហាជនកុំឲ្យមានការរិះគន់ ឬជេរប្រមាថបន្ថែមលើនាងដែលកំពុងទទួលនូវទង្វើរបស់ខ្លួនបានប្រព្រឹត្ត។

តារាសម្ដែងស្រី គឹម លីហ្សា បានបង្ហោះរូបថតអមដោយខ្លឹមសារថា រយលានអត្ថន័យ សីលធម៌ជាមនុស្ស និងក្នុងនាមជាខ្មែរដូចគ្នាផង បើឃើញគ្នាមានទុក្ខ ត្រឹមពាក្យលើកទឹកចិត្តម្នាក់បន្តិច ខ្ញុំជឿថា មិនធ្ងន់ធ្ងរទេ។ កាលដែលនិយាយនេះគឺមិនមែនគាំទ្រការបោកប្រាស់ និងគេចវេះពីបំណុលដែលគាត់ធ្វើខុសនោះទេ តែអ្នកដែលធ្លាប់ដើរដល់ចំណុចសូន្យទើបយល់អារម្មណ៍មួយនេះ ត្រូវការបំផុតគឺពាក្យលើកទឹកចិត្តពីគ្រួសារ ឬពីមនុស្សជុំវិញខ្លួន។

តារាស្រីរូបនេះបន្ថែមទៀតថា អាណិតក្មេងណាស់ អត់ដឹងខ្យល់អីទេ។ រឿងមានហេតុ បំណុលមានម្ចាស់ ម្នាក់ៗមិនមែនជាទេវតាទេ រៀនរស់ដោយក្ដីសុខ ការប្រមាថ និងទិតៀន មិនមែនជាមនុស្សថ្លៃថ្នូរធ្វើទេ។

គួរបញ្ជាក់ថា មេតុងទីនដ៏ល្បីឈ្មោះ និងជាអតីតតារាចម្រៀងចូលចិត្តសម្ញែងភាពហាយសូរអ្នកនាង អឿន ម៉ូលីកា កាលពីល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។

ចំពោះការឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននេះ ក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័ត្រអត់សាច់ប្រាក់(សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារ។ ជនត្រូវចោទឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ