ជីវិតកម្សាន្ដ
អតីតស្ថាបនិក YG Entertainment រួចផុតពីការ ចោទប្រកាន់រឿងគ្រឿងញៀនជាមួយតារារ៉េប B.I.
លោក Yang Hyun-suk អតីតស្ថាបនិកផលិតកម្ម YG Entertainment ត្រូវបានលើកលែងទោសនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមការចោទប្រកាន់ពីបទបង្កាច់បង្ខូចពីបទព្យាយាមលាក់បាំងការស៊ើបអង្កេតគ្រឿងញៀនរបស់ B.I ដែលជាអតីតសមាជិកក្រុម iKON ។
តុលាការក្រុងសេអ៊ូលកណ្តាលបានចេញសាលក្រមបានប្រកាសថាលោក Yang Hyun-suk មិនមានកំហុសដោយអះអាងមានភ័ស្តុតាងមិនគ្រប់គ្រាន់ដែលថាលោក Yang បានបន្លំបោកប៉ូលិសឫព្យាយាមលាក់បាំងការស៊ើបអង្កេតគ្រឿងញៀនរបស់ B.I ។
នៅក្នុងការកាត់ក្តីដែលធ្វើឡើងនៅថ្ងៃទី ១៤ នៅខែមុន លោកត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងអតីតអ្នកហាត់ការដែលបានផ្តល់សក្ខីកម្មដល់ប៉ូលិសកាលពីឆ្នាំ ២០១៦ អំពីការសង្ស័យជុំវិញរឿងគ្រឿងញៀន B.I ដែលជាអតីតសមាជិកក្រុម iKON របស់ផលិកម្ម YG ។
ជាមួយគ្នានេះ ព្រះរាជអាជ្ញាបានកាត់ទោលឲ្យលោកជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំសម្រាប់ហេតុ ផលថាលោកបានរារាំងការស៊ើបអង្កេតដំបូងលើ B.I ដោយបំភិតបំភ័យអ្នកផ្តល់ព័ត៌មាន ដោយលោកបានលាឈប់ពីតំណែងជាប្រធានផលិតកររបស់ក្រុមហ៊ុន YG ក្នុងខែ មិថុនា ឆ្នាំ ២០១៩ ចំពេលមានការស៊ើបអង្កេតរឿងមួយនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផលិតកម្ម BH Entertainment បដិសេធរឿងតារាសម្ដែង Kim Goeun ណាត់ជួបកីឡាករបាល់ទាត់ Son Heungmin
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍