ជីវិតកម្សាន្ដ
លោកយាយ ៩០ឆ្នាំ បញ្ចប់ការសិក្សាបរិញ្ញាបត្រ ក្លាយជាស្ត្រីគំរូជំរុញក្មេងៗក្នុងវិស័យអប់រំទូទាំងពិភពលោក
រឿងរ៉ាវស្រ្តីចំណាស់ម្នាក់ ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ក្នុងវ័យ ៩០ឆ្នាំ កំពុងទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយស្ទើរទូទាំងពិភពលោក នាំឲ្យមនុស្សម្នារាប់លាននាក់កោតសរសើរនូវស្មារតីស្រឡាញ់ការអប់រំរបស់លោកយាយយ៉ាងមានមោទកភាព។

នេះជារឿងរបស់លោកយាយ Joyce DeFauw អាយុ ៩០ឆ្នាំ រស់នៅទីក្រុង DeKalb រដ្ឋ Illinois សហរដ្ឋអាមេរិក។ យោងតាមការចុះផ្សាយពី CNN កាលពីដើមខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកយាយ DeFauw បានបញ្ចប់ការសិក្សាជាផ្លូវការពីសាកលវិទ្យាល័យ Northern Illinois បន្ទាប់ពីពន្យារពេល ៧១ឆ្នាំ ដោយសារតែគាត់រវល់មើលថែគ្រួសារ ហើយនេះគឺជាបរិញ្ញាបត្រចាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រ ១២៧ឆ្នាំនៃសាកលវិទ្យាល័យ Northern Illinois ។

ក្នុងពិធីចែកសញ្ញាបត្រ រូបភាពស្ត្រីចំណាស់ម្នាក់ អង្គុយលើកៅអីរុញ សក់ពណ៌សស្គុស ពាក់មួកបរិញ្ញាបត្រ ដើម្បីទទួលសញ្ញាបត្របរិញ្ញាបត្រ ធ្វើឲ្យអ្នកចូលរួមទាំងអស់មានការភ្ញាក់ផ្អើលពេញ Hall។ ថ្លែងក្នុងពិធី អ្នកស្រី Joyce បានចែករំលែកថា «បើមានឱកាស កុំបោះបង់ការសិក្សា ព្រោះគ្មានហេតុផលសម្រាប់ពួកយើងបោះបង់ការសិក្សានោះទេ»។ ការចែករំលែកនេះ លោកយាយ Joyce ចង់ផ្ញើជូនដល់កូនចៅជំនាន់ក្រោយឱ្យស្រឡាញ់ការអប់រំ ទោះបីជាមានវ័យកាន់តែជ្រេយ៉ាងណាក្តី ក៏លោកយាយប្ដេជ្ញានឹងបញ្ចប់ការសិក្សាមិនទាន់ចប់ ដើម្បីធ្វើជាគំរូដល់កូនៗនាពេលអនាគត។

និយាយអំពីដំណើការរអប់រំរបស់លោកយាយវ័យ ៩០ឆ្នាំរូបនេះ គាត់និយាយថា គាត់កើតក្នុងគ្រួសារកសិករ ម្តាយជាគ្រូបង្រៀន ដូច្នេះកាលនៅក្មេង គាត់តែងតែប្រាថ្នាចង់ធ្វើការដូចម្តាយដែរ។ នៅឆ្នាំ ១៩៥១ គាត់បានប្រឡងជាប់សាកលវិទ្យាល័យ Northern Illinois ប៉ុន្តែដល់ឆ្នាំទី៣ គឺអំឡុងឆ្នាំ ១៩៥៥ លោកយាយ DeFauw បានបោះបង់ការសិក្សាដោយរៀបការសាងគ្រួសារ។ តាំងពីពេលនោះ ការសិក្សារបស់លោកក៏បានបញ្ឈប់តែម្ដង ដោយគាត់ចំណាយពេលវេលាទាំងអស់មើលថែស្វាមី និងកូនៗ។

ងាកទៅជីវិតគ្រួសារវិញ លោកយាយ Joyce ធ្លាប់មានបទពិសោធន៍រៀបការចំនួន ២ដង ដោយស្វាមីដំបូងមានកូនចំនួន ៣នាក់។ ក្រោយប្តីទី១ស្លាប់ គាត់ក៏រៀបការជាលើកទី២ជាមួយលោក Roy DeFauw និងមានកូន ៦នាក់ទៀត។ បច្ចុប្បន្ននេះលោកយាយ Joyce មានកូនចំនួន ៩នាក់ ចៅប្រុសស្រី ១៧នាក់ និងចៅទួតចំនួន ២៤នាក់។

ក្រោយមានចៅទួតពេញផ្ទះ លោកយាយ DeFauw តែងតែនិយាយប្រាប់ក្មេងៗថាគាត់មានបំណងពាក់អាវបរិញ្ញាបត្រ ដូច្នេះកូនចៅបានលើកទឹកចិត្តឱ្យគាត់ត្រឡប់ទៅសាកលវិទ្យាល័យវិញ ហើយគាត់បានចូលរៀននៅអាយុ ៦៨ឆ្នាំ។

ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេលជាយូរ ពេលនេះលោកយាយ Joyce បានសម្រេចបំណងហើយ។ រឿងពិសេសរបស់និស្សិតវ័យ ៩០ឆ្នាំរូបនេះ បានក្លាយជារឿងបំផុសគំនិតដែលលើកកម្ពស់ស្មារតីនៃការសិក្សារបស់សិស្សនិស្សិតទូទាំងពិភពលោក ហើយវាគឺជាឧទាហរណ៍មួយក្នុងការផ្សព្វផ្សាយសារវិជ្ជមានថា គ្រប់គ្នាមិនដែលយឺតពេលទេ ក្នុងការធ្វើអ្វីមួយ ឱ្យតែមានឆន្ទៈពិតប្រាកដ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទាយាទស្ថាបនិក Red Bull ក្លាយជាមហាសេដ្ឋីមានបំផុតនៅអឺរ៉ុប ក្រោយទទួលមរតកជិត ១៦ពាន់់លានដុល្លារ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន