ជីវិតកម្សាន្ដ
ខាត់ សុឃីម ទម្លាយអត្ថប្រយោជន៍ដែលគូស្នេហ៍គួរមានរួមគ្នា
គេកត់សម្គាល់ឃើញថា ក្រោយជោគជ័យក្នុងវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលពីជីវិតគូរបស់តារាស្រីពហុជំនាញ ខាត់ សុឃីម រហូតមកដល់ពេលនេះ កំពុងមានសុភមង្គលខ្លាំងណាស់ ខណៈអ្នកនាង និងស្វាមី តែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមនៅក្នុងគ្រួសារ ដើម្បីឲ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត។

ជាការពិតណាស់សម្រាប់ចំណងស្នេហារបស់តារាស្រីអ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុបញ្ញា ហៅ ផាណូ បើគិតមកទល់ពេលនេះ បានចាប់ផ្ដើមឡើងមានរយៈពេលប្រមាណ ១០ ឆ្នាំមកហើយ ដោយចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនម្នាក់ផងដែរ។ លើសពីនេះ ជីវិតគូរបស់អ្នកទាំងពីរតែងទទួលបានការកោតសរសើរពីមហាជន និងអ្នកគាំទ្រគ្រប់គ្នា។

ដោយឡែកស្របពេលដែលសុភមង្គលគ្រួសាររបស់តារាស្រីអ្នកនាង ខាត់ សុឃីម និងស្វាមី កំពុងរស់នៅយ៉ាងមានសេចក្ដីសុខនេះ ស្រាប់តែនាងបានទម្លាយប្រាប់មហាជននូវអត្ថប្រយោជន៍មួយដែលគូស្នេហ៍គួរមានរួមគ្នា ដើម្បីបង្កើនទំនុកចិត្តកាន់តែរឹងមាំបន្ថែមទៀត។ ប្រយោគខ្លីដ៏មានអត្ថន័យរបស់តារាពហុជំនាញ ខាត់ សុឃីម បង្ហើបទៅកាន់អ្នកគាំទ្រដោយលើកឡើងថា “លុយបង និងអូនជាលុយតែ១,នេះជាអត្ថប្រយោជន៍ដែលគូស្នេហ៍គួរមានកុងធនាគាររួមគ្នា(ពួកខ្ញុំបានធ្វើវារួចហើយ ក៏មិនដែលឈ្លោះគ្នារឿងលុយដែរ)។

សូមជម្រាបថា កាលថ្ងៃគម្រប់ខួប ១០ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ថ្មីៗកន្លងទៅ តារាស្រីពូកែកំប្លុកកំប្លែងអ្នកនាង ខាត់ សុឃីម ក៏ទម្លាយពីចំណងក្ដីស្នេហ៍យ៉ាងជ្រាលជ្រៅចំពោះវត្តមានស្វាមីដ៏ល្អរបស់អ្នកនាងក្នុងជីវិត។ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា ១០ មានប៉ុន្មានដង? ពួកយើងធ្វើបានម្ដងហើយ ពេលវេលាដ៏សែនកក់ក្ដៅ និងមានសេចក្ដីសុខបំផុតសម្រាប់មនុស្សស្រី គឺនៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ ហើយថែមទាំងមានដៃគូជីវិតពូកែយល់ចិត្ត និងជួយទុក្ខធុរៈបំផុត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?