Connect with us

ជីវិតកម្សាន្ដ

តារា​សិច​ស៊ី ហ្វា​ហ្វា បង្ហាញ​៥​ចំណុច​ដែល​មនុស្ស​ប្រុស​មិនអាច​ធ្វើបាន​ដូចគ្នា

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​សម្តែង​សិច​ស៊ី​ដែល​ទើប​រង​ព័ត៌មាន​អា ស្រូវ​ជុំវិញ​ការថត​រឿង​លក្ខណ​:​ស្រើបស្រាល​ក្តៅ​រោ ល​រាល​កញ្ញា ហ្វា​ហ្វា ថ្មីៗ​មុន​នេះ​បាន​ចេញ​មក​ទម្លាយ​ប្រយោគ​មួយ​ឃ្លា​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បង្ហាញ​ការ​ចាប់អារម្មណ៍​គ្រប់គ្នា​។​ម្យ៉ាងទៀត​អំឡុងពេល​ផ្ទុះ​ការរិះគន់​នេះដែរ​ក៏មាន​ការ​បែកធ្លាយ​ថា ហ្វា​ហ្វា កំពុង​ជួប​រឿង​បែកបាក់​សង្សារ​ទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រាកដ​ណាស់​កន្លង​មក​នេះ​ គឺ​មាន​មហាជន​ជា​ច្រើន​បាន​សម្ដែង​ការមិន​ពេញចិត្ត​ហើយ​បញ្ចេញ​ការ​រិះគន់​ដោយ​មិន​សំចៃ​ទៅលើ​តារា​ស្រី អូន​ហ្វា រហូត​ធ្វើ ឲ្យ​នាង​មិន​អស់ចិត្ត​ក៏បាន​ចេញមុខ​ទទូច​តាមរយៈ​ការ​បង្ហោះ​សារ​ដោយ​ទទូច​ស្នើ​ទៅ​អ្នកគាំទ្រ​ថា ​«​សូម​បងប្អូន​ចូលទៅ​មើល​រឿង​ពេញ​សិន​ទៅ​ចាំ​បញ្ចេញ​មតិ​នាង​ខ្ញុំ​នឹង​ទទួល​ទាំង​មតិ​វិជ្ជមាន​និង​មតិ​​វិជ្ជមាន ដើម្បី​ស្ថាបនា​»​។

រំលង​រឿងរ៉ាវ​ខាងលើ​មិនបាន​ប៉ុន្មាន​ផង​ស្រាប់តែ​មាន​ព័ត៌មាន​ចុះផ្សាយ​ថា ​«​ក្រោយ​ឈុត​ស្នេហា​រោលរាល​អូន Sky​ល្បី​កប់​ពេលនេះ​ហ្វា​ហ្វា​បែក​ស្នេហ៍​ពីសង្សា​រ​នៅ​អាមេរិក​»​។​ ប៉ុន្តែ​ការពិត​ឬ​យ៉ាងណា​នោះគេ​នៅ​មិនទាន់​ឃើញ​មាន​ប្រតិកម្ម​ណាមួយ​ពី​តារា​ស្រី​រូប​ស្រស់​កញ្ញា ហ្វា​ហ្វា នៅឡើយ​ទេ​។ ​ដោយឡែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អូន ហ្វា បាន​ព​ន្ល​យ​ហេតុ​ផល​៥​ចំណុច​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើបាន​ដូចគ្នា។

តាម​រយៈ​អត្ថន័យ​នោះ​ ត្រូវ​បាន​កញ្ញា ហ្វា​ហ្វា បញ្ជាក់​ថា ​មនុស្ស​ចូល​ក្នុង​ជីវិត​យើង​មិន​ដូចគ្នា​ទេ​ដោយ​ក្នុង​នោះ​ គឺ​អ្នកខ្លះ​ចូលមក​ដើម្បី​សង ,​អ្នកខ្លះ​ចូល​មក​ដើម្បី​ជំពាក់ ,​អ្នកខ្លះ​ចូល​មក​ដើម្បី​ឲ្យ​,​អ្នកខ្លះ​ចូល មក​ដើម្បី​យក​និង​អ្នកខ្លះ​ចូល​មក​ដើម្បី​ផ្ដល់​ពន្លឺ​។ ​កញ្ញា ហ្វា​ហ្វា គឺជា​តារា​សម្តែង​ស្រី​ដែល​កំពុង​លេច​វត្ត មាន​លើ​វិស័យ​សិល្បៈ​ដោយ​ផ្អែក​តាមរយៈ​រូប​ស​ម្រស់​និង​ទេពកោសល្យ​បានធ្វើ​ឲ្យ​សន្ទុះ​ទីផ្សារ​សិល្បៈ ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម