ជីវិតកម្សាន្ដ
ពេជ្រ ថៃ ប្រឡងជាប់បាក់ឌុបនិទ្ទេស”C “
តារាចម្រៀងវ័យក្មេង និងជាម្ចាស់ជ័យលាភីកម្មវិធីប្រឡង TheVoiceKid Cambodia រដូវកាលទី១ ពេជ្រ ថៃ កាលពីថ្មីៗកន្លងទៅបានលេចវត្តមានក្នុងកាចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬការប្រឡងបាក់ឌុបក្នុងសម័យប្រឡងថ្ងៃទី០៥និងទី០៦ ខែធ្នូ ឆ្នាំ២០២២។

គេកត់សម្គាល់ថា សម្រាប់ការបង្ហាញវត្តមានប្រឡងបាក់ឌុបពីសំណាក់តារាចម្រៀងវ័យក្មេងមាឌល្អិត ពេជ្រ ថៃ នោះមិនត្រឹមតែធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ គឺថែមទាំងមាការផ្ញើសារលើកទឹកចិត្ត និងជូនពរគ្រប់ៗគ្នាឲ្យតារាវ័យក្មេងរួបនេះព្រមទាំងបេក្ខជនដទៃទៀតទទួលបានជោគជ័យ និងលទ្ធផលល្អដូចគ្នា។

ដោយសារការខិតខំប្រឹងប្រែង និងការជូនពរពីអ្នកគាំទ្រទីបំផុតលទ្ធផលមិនធ្វើឲ្យ ពេជ្រ ថៃ ខកបំណងទេ ពោលគឺតារាចម្រៀងរូបនេះបានសម្រេចជោគជ័យក្នុងការប្រឡងតាមរយ:ការជាប់និទ្ទេស”C”។ ពេជ្រ ថៃ បានបង្ហាញក្តីរំភើបទៅកាន់អ្នកគាំទ្រខ្លួនថា ទីបំផុតខ្ញុំធ្វើបានហើយ(៨១៩)និទ្ទេស ស៊ី។

បន្ទាប់ពីឃើញការប្រកាសរបស់តារាចម្រៀង ពេជ្រ ថៃ ដូច្នេះ មានអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរនិងមានក្តីរំភើបជាមួយតារាចម្រៀងវ័យក្មេងមកពីខេត្តបាត់ដំបងរូបនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល