Connect with us

ជីវិតកម្សាន្ដ

BLACKPINK ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងឈុត Santa ប្រគុំតន្ត្រីនៅអឺរ៉ុប

បានផុស

នៅ

BLACKPINK ធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនភ្ញាក់ផ្អើលដោយការបង្ហាញខ្លួនក្នុងឈុត Santa ដ៏គួរឱ្យស្រលាញ់ និងការសម្តែងបទ ‘Last Christmas’ ដែលជាកាដូពិសេសសម្រាប់ថ្ងៃបុណ្យណូអែលដល់អ្នកគាំទ្រ ក្នុងការប្រគុំតន្ត្រីទេសចរណ៍នៅ​អឺរ៉ុប​ជាមួយ​នឹង​គោល​ដៅ​ចុង​ក្រោយ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូឡង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ និងទស្សនិកជនរំភើបចំពោះកាដូដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះនេះជាលើកទីមួយហើយដែល BLACKPINK បានច្រៀងបទនេះម្តងទៀតក្នុងឈុត Christmassy ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលពួកគេបានសម្តែងបទចម្រៀងដូចគ្នាក្នុងអំឡុងពេលដំណើរទេសចរណ៍នៅ Japan Arena។

យ៉ាងណាមិញ ក្នុងអំឡុងពេលការប្រគុំតន្ត្រីចុងក្រោយនៅទ្វីបអឺរ៉ុប រដ្ឋធានី Amsterdam របស់ ប្រទេសហូឡង់ Blackpink បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដែលមិនអាចលុបចោលចំពោះអ្នកគាំទ្រ ហើយនេះក៏ជា​កាដូ​ពិសេស​របស់ Blackpink ជូនដល់​អ្នក​គាំទ្រ​ក្នុង​បុណ្យ​ណូអែលផងដែរ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Liu Yifei ឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុត ពីកម្មវិធី Golden Lotus Award

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម