Connect with us

ជីវិតកម្សាន្ដ

តស៊ូគង់បានសម្រេច! សារុំ បញ្ញាស័ក្ត ក្លាយជាម្ចាស់ពានThe Voice Kids រដូវកាលទី៣

បានផុស

នៅ

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ខណ:ដែលម្ចាស់ពានបានទៅលើបេក្ខភាព សារុំ បញ្ញាស័ក្ត ដែលជាកូនក្រុមរបស់លោក ហ្សូណូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេក៏នៅចាំបានថាកុមារា សារុំ​ បញ្ញាស័ក្ត កាលពីអំឡុង ឆ្នាំ២០១៩ ធ្លាប់បានបង្ហាញវត្តមានម្តងរួចមកហើយក្នុងកម្មវិធី Cambodian Idol Junior ក្នុងវគ្គ Judge Audition សប្ដាហ៍ទី២ ដោយលើកយកបទចម្រៀង She’s gone របស់លោក ព្រាប សុវត្ថិ មកបកស្រាយបានយ៉ាងពីរោះ។ នៅពេលនោះ ក្រោយបកស្រាយចម្រៀងចប់ គណៈកម្មការទាំង៣រូប បានសម្រេចផ្ដល់«យេស»ដល់រូបគេឈានទៅវគ្គបន្តនោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា នៅពេលនោះរូបគេ មិនអាចឈានទៅដល់វគ្គចុងក្រោយនោះទេ។

ដោយឡែក ស្រាប់តែនៅក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោកThe Voice Kids Cambodia រដូវកាលទី៣កុមារ សារុំ បញ្ញាស័ក្ត ក៏បានលេចវត្តមានជាថ្មីដោយរូបគេសម្រេចជោគជ័យក្លាយជាម្ចាស់ពាន The Voice Ki ds Cam bodia រដូវកាលទី៣ នេះតែម្តង។ រូបគេ ក៏ទទួលបានប្រាក់រង្វាន់​១០០​លានរៀល និង​ការឧបត្ថម្ភ​ជាច្រើន​ផ្សេងទៀត​។ 

សារុំ បញ្ញាស័ក្ត ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខជន​ប៉ុន្មាននាក់ចុងក្រោយនាការប្រកួតផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២។ ​នៅក្នុងកម្មវិធីនេះដែរ គឺមានការចូលរួមផងដែរពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ សារុំ បញ្ញាស័ក្ត ទទួលបានការចូលរួមអបអរសាទរយ៉ាងពីអ្នកគាំទ្រ៕

ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម