ជីវិតកម្សាន្ដ
ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន
ភូមិគ្រឹះខាងក្រោមនេះ គឺជាវិមានដ៏ប្រណិតនិងសាងសង់ឡើងតាមលំនាំអភិជន ហើយក៏ចាយទុនមិនតិចនោះទេ ដើម្បីឲ្យរួចរាល់ជាស្ថាពរ។ មិនត្រឹមប៉ុណ្ណឹង តារា៥ដួងនេះ ក៏ធ្លាប់លើកឡើងថា ចំណាយលុយដែលខំរកក្នុងវិស័យសិល្បៈនិងខិតខំបង្កើតដោយកម្លាំងពលកម្មរបស់ខ្លួនឯងសុទ្ធសាធ។
១ Chompoo Araya ភូមិគ្រឹះសម្រាប់កុមារ

ភូមិគ្រឹះដ៏ធំរបស់ Chompoo Araya និងស្វាមីដែលជាអ្នកជំនួញមហាសេដ្ឋី Knot-Wisarut Rangsi Singphiphat ពិតជាធំខ្លាំងមិនធម្មតានោះទេ។ នាងមានបំណងបង្កើតសម្រាប់គ្រួសារដ៏កក់ក្ដៅ មានកន្លែងសម្រាប់កូនបីនាក់គឺ thunder-Stormនិង Abigail កូនស្រីមានកន្លែងសម្រាប់លេង ព្រោះកូនៗ ធំឡើងរាល់ថ្ងៃដើម្បីរត់លេង។ ភូមិគ្រឹះនេះមានការរចនាយ៉ាងប្រណិត តុបតែងលម្អដោយល្អឥតខ្ចោះបំផុត ផ្ទះដ៏អស្ចារ្យនេះមានតម្លៃ ៣០០ លានបាត។
២ ភូមិគ្រឹះប្រណិត Aum Patchrapa

ជាតារាស្រីលំដាប់ជួរមុខមួយដួង ដែលធ្វើការក្នុងវិស័យនេះអស់រយពេល២៥ ឆ្នាំ បើអ្នកណាខ្លះជាអ្នកគាំទ្រនាង នោះ នឹងឃើញ Aum តែងតែបង្ហោះប្រាប់ពីផ្ទះដែលទើបសាងសង់រួចរាល់។ នាងក៏បានវិនិយោគលើការសាងសង់អាងហែលទឹកថ្មីមួយជាមួយនឹងឈ្មោះដំបូងរបស់នាងនៅខាងក្រោម។ ហើយក៏បានឃើញរបៀបដាំដើមឈើរបស់ Aum ដែលគ្រប់ដើមឈើនាងពិតជាយកចិត្តទុកដាក់ខ្លាំងណាស់។ ចំណែកផ្ទះដ៏អស្ចារ្យរបស់ Aum មានតម្លៃ ១០០លានបាត។
៣ Baifern Pimchanok ផ្ទះដែលបានរចនា និងតុបតែងតាមបំណងរបស់នាង

តួឯកស្រីដែលកំពុងទទួលបានភាពល្បីល្បាញ Baifern Pimchanok បានផលិតស្នាដៃជាបន្តបន្ទាប់ទាំងក្នុងរឿងភាគ និងជាពិធីករឲ្យម៉ាកយីហោល្បីៗជាច្រើន។ ថ្មីៗនេះ នាងតែងតែអាប់ដេតពីផ្ទះដែលនាងបានចំណាយប្រាក់ពីការងារទាំងអស់ ដើម្បីសាងសង់ផ្ទះដ៏ប្រណិតមួយសម្រាប់គ្រួសារ ឪពុកម្ដាយបានរស់នៅប្រកបដោយសុភមង្គលខណៈ Baifern បានបង្ហើបពីតម្លៃ ថាសាងសង់អស់ជាង ៨០ លានបាតឯណោះ។
៤ ភូមិគ្រឹះ Sushar Manaying

Sushar ពិតជាមានមោទនភាពណាស់ ជាមួយនឹងការទិញផ្ទះធំថ្មីដ៏ប្រណិត ជារង្វាន់សម្រាប់ខ្លួនឯង និងគ្រួសារឪពុកម្តាយ រស់នៅប្រកបដោយសុភមង្គល ដោយ Sushar បង្ហើបថា នាងបានលះបង់ខ្លួនឯងទាំងស្រុង ដើម្បីផ្ទះតម្លៃនេះ ជាង ៦០ លានបាត វាជាការសម្រាកពីការងារក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេល ១៥ ឆ្នាំ ហៅថាភូមិគ្រឹះដែលធ្វើឲ្យនាងញញឹម ព្រោះគ្រប់ជ្រុងនៃផ្ទះ គឺស្អាតដូចបំណងដែលត្រូវការ។
៥ Mew Nittha ផ្ទះដ៏ស្រស់ស្អាតសម្រាប់គ្រួសារ

កាដូធំដែលតួឯកស្រីជាប់តំណែងជាម្តាយកូនមួយ Mew Nittha ពិតជាមានមោទនភាពបំផុត។ ពេលឃើញរូបភាពផ្ទះថ្មីដ៏ធំល្វឹងល្វើយ ដែលនាងបានសាងសង់សម្រាប់គ្រួសារមុនពេលនាងរៀបការ និងចាប់ផ្តើមគ្រួសាររបស់នាង។ សព្វថ្ងៃនេះ ភូមិគ្រិះដ៏ស្រស់ស្អាត បានបញ្ចប់គ្រប់ជ្រុងជ្រោយស្អាតដូចបំណង។ វាត្រូវបានគេហៅថាស្នាមញញឹមដ៏រីករាយរបស់ឪពុកម្តាយរបស់នាង ដែលធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំង។ ភូមិគ្រឹះប្រណិតនេះសាងសង់ឡើងមិនតិចជាង ៥០ លានបាតនោះទេ ព្រោះគ្រប់ជ្រុងទាំងអស់គឺជាការតាំងចិត្ត និងការយកចិត្តទុកដាក់ក្នុងការលម្អិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?