ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី សុំត្រឹមការផ្តល់កម្លាំងចិត្តដេីម្បីចូលរួមសប្បុរសធម៌
កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញតំណាងកម្ពុជាក្នុងការចេញទៅប្រកួចលើឆាកអន្តរជាតិនាពេលថ្មីៗកន្លងមកនេះ។យ៉ាងណាមិញទោះបីនាងមិនអាចឆ្លងចូលទៅក្នុងTop5 នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI 2022នៅឯប្រទេសឥណ្ឌូនេស៊ីពិតមែន តែបរវកញ្ញារូបនេះរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប។

ចំណុចដែលធ្វើឲ្យបរវកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី រក្សាបាននូវប្រជាប្រិភាពពីសំណាក់នេះក៏ព្រោះតែនាងគឺជាបុគ្គលសំខាន់ម្នាក់ដែលបានតំណាងប្រទេសក្នុងការប្រកួតលើឆាកអន្តរជាតិ។ ដោយឡែកថ្មីៗនេះដែរក៏មានការបង្ហាញពីហេតុផលមួយចំនួនដែលធ្វើឲ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចឆក់យកបេះដូងមហាជនគ្រប់មជ្ឈដ្ឋាន។

ងាកមកចាប់អារម្មណ៍លើការងារសង្គមរបស់តារាស្រីវត្តីសារ៉ាវឌ្ឍីឯណ្ណេះវិញ កន្លងមកនាងតែងបង្ហាញខ្លួនជាបន្តបន្ទាប់ជុំវិញការចូលរួមជួយតាមរយ:សកម្មភាពសប្បុរសធម៌នានា។ ក្នុងនោះដែរជារឿយៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងសុំត្រឹមការផ្តល់កម្លាំងចិត្តដេីម្បីចូលរួមសប្បុរសធម៌ជាមួយនាងផងដែរ។

មានការទម្លាយនៅផេកមួយដោយលើកឡើងថា វត្តី តែងតែសុំបងៗដែលស្គាល់ដេីម្បីចូលរួមសប្បុរសធម៌ជាមួយ ទោះជាមិនមានលុយច្រេីនដូចគេក៏ដោយ សុំត្រឹមតែជាកម្លាំងលេីកនេះលេីកនោះក៏បាន។ ពេលកូនស្រីមានលុយបន្តិចបន្តូចកូនស្រីតែងតែទៅចែកអំណោយដល់ក្មេងៗ និងមនុស្សចាស់ជរា នេះគឺពិតជាចេញពីចិត្តនិងបេះដូងរបស់នាងពី ព្រោះមិនមែនធ្វេីតែម្តងហេីយឈប់ទេ គឺកូនស្រីធ្វេីទៅជារឿយៗ នេះហេីយដែលគេហៅថា បវរកញ្ញាបរិសុទ្ធ។

សូមរម្លឹកថា កន្លងមកទោះបីជា Miss Grand Cambodia២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនអាចឈានចូលTop5នៅក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតសម្រស់ដ៏អស្ចារ្យMiss Grand International ក្តី តែអ្វីដែលធ្វើឱ្យប្រជាជនកម្ពុជារឹតតែរំភើបចិត្ខខ្លាំងនោះ គឺនាងបានសាងប្រវត្តិសាស្ត្រដល់កម្ពុជាដោយបានជាប់Top10ដោយសមត្ថភាពនិងបានគ្រងជ័យលាភីរងទី៥ជូនកម្ពុជានិងអ្នកគាំទ្រយ៉ាងអស្ចារ្យ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ