Connect with us

ជីវិតកម្សាន្ដ

ទម្លាយជំនួញ ៥ កន្លែង របស់ Chompoo Araya សុទ្ធតែរកចំណូលវាល់លាន

បានផុស

នៅ

នៅពេលសំដៅលើរូបតំណាង និង​ទេពធីតា​ម៉ូដ​របស់​ប្រទេស​ថៃ មនុស្សជាច្រើននឹងនឹកដល់ Chompoo Araya ភរិយា​របស់​អ្នក​ជំនួញ​ហៃសូ Knot-Wisarut ដែលជាតារាស្រី​ដែល​មាន​ទេពកោសល្យ​ខ្ពស់ទាំង​សម្ដែង បង្ហាញ​ម៉ូដ តារា​ចម្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើការងារនៅក្នុងឧស្សាហកម្ម​កម្សាន្ត អ្នកម្ដាយកូន៣រូបនេះ​ក៏​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួនច្រើនកន្លែងដែល​​ព័ត៌មាន​បាន​មក​ពី​នាយកដ្ឋាន​អភិវឌ្ឍន៍​អាជីវកម្ម ក្រសួងពាណិជ្ជកម្ម​រកឃើញឈ្មោះ Chompoo Araya លេចមុខ​ជា​នាយក​ក្រុមហ៊ុន​ជាច្រើនដូចខាងក្រោម៖

ក្រុមហ៊ុន CHOM’S CO.,LTD បានចុះបញ្ជីនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០៨ ដែលមានលោកស្រី Chompoo Araya ជានាយកក្រុមហ៊ុន បើកអាជីវកម្មជាអ្នកគ្រប់គ្រង និងថែរក្សាផលប្រយោជន៍​តារាល្បីៗ តារា​ចម្រៀង ពិធីករ។បច្ចុប្បន្ន​ដើម​ទុនចុះបញ្ជី ១លានបាត។

ក្រុមហ៊ុន Suckers for Beauty Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២០ ខណៈ​តារា​សម្ដែង Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់ បើក​អាជីវកម្ម​ផលិត និង​ចែកចាយ​គ្រឿងសម្អាង នាំចូល-នាំចេញ សំលៀកបំពាក់ ពាណិជ្ជកម្ម​តាមអ៊ីនធឺណិត បច្ចុប្បន្ន​នេះ ដើមទុន​ដែល​បាន​ចុះ​បញ្ជីគឺ ១០លាន​បាត ។

ក្រុមហ៊ុនHouse of Abby Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ០៦ខែមីនា ឆ្នាំ ២០២០ ដោយមានលោកស្រី Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់ អាជីវកម្ម​លក់រាយតាមអ៊ីនធឺណិត បច្ចុប្បន្ន​នេះ ដើមទុនដែលបានចុះបញ្ជីមានចំនួន ២ លានបាត។

ក្រុមហ៊ុន KOL Management Co., Ltd បានចុះបញ្ជីនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ ដែលមានលោកស្រី Chompoo ជាក្រុមប្រឹក្សាភិបាលម្នាក់។ ក្រុមហ៊ុននេះ​បាន​ធ្វើអាជីវកម្មតាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្មតាមអ៊ីនធឺណិត។ បច្ចុប្បន្ន ដើមទុនដែលបានចុះបញ្ជីគឺ ១លានបាត។

ក្រុមហ៊ុន Viny Energy Group Co., Ltd. ​បាន​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ ២០១៦ ដែល​មាន​លោកស្រី Chompoo ជា​ក្រុម​ក្រុមប្រឹក្សាភិបាល​ម្នាក់។ ដំណើរ​ការអាជីវកម្ម​ផលិត និង​បញ្ជូន​អគ្គិសនី​ដែល​មាន​ដើមទុន​ចុះ​បញ្ជី​ចំនួន ៣ លាន​បាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម