Connect with us

ជីវិតកម្សាន្ដ

សុះ ម៉ាច អង្វរព្រះសុំកាត់អាយុខ្លួន ១០ ឆ្នាំ ដើម្បីម្ដាយបានជាសះស្បើយ

បានផុស

នៅ

ឃើញ​ស្ថានភាព​ជំងឺ និង​សុខភាព​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​កាន់តែ​ចុះ​ខ្សោយ​ទៅៗ តារា​ចម្រៀង​លោក សុះ ម៉ាច បាន​ថ្លែង​ពាក្យពេចន៍​យ៉ាង​កម្សត់ និង​ថែមទាំង​អង្វរ​ព្រះ​សុំ​កាត់​អាយុ​ខ្លួន ១០ ឆ្នាំ ដើម្បី​ម្ដាយ​បាន​ជា​សះស្បើយ តែ​មើល​ទៅ​គ្មាន​សង្ឃឹម​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុះ ម៉ាច ដែល​ទើប​វិលត្រឡប់​ពី​ការ​ច្រៀង​កម្មពិធី​មង្គលការ​នៅ​ខេត្ត​កោះកុង​បាន​ពោល​ពាក្យ​ទាំង​អួល​ដើម​.​ក ថា កើត​ចាស់​ឈឺ​ស្លាប់​ជា​ច្បាប់​ធម្មជាតិ។ ប៉ុន្តែ​នៅ​ពេល​ឃើញ​ម្ដាយ​របស់​ខ្លួន​ប្រៀប​ដូច​ចង្កៀង​ដែល​ជិត​អស់​ប្រេង​បែបនេះ ទឹកភ្នែក​ខ្ញុំ​ហូរ​មក ទោះ​ខំ​ទប់​យ៉ាងណា ក៏​មិន​ជាប់​ដែរ។ កាល​ម្ដាយ​នៅ​និយាយ​បាន​លោក​បាន​ផ្ដែផ្ដាំ​ថា កុំ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​អ្វី យូរ​និង​ឆាប់​ម្ដាយ​គង់តែ​នឹង​ស្លាប់​ទេ​កូន ម្ដាយ​ចាស់​ហើយ អាយុ ៨៥ ឆ្នាំ រស់​មិន​បាន​ប៉ុន្មាន​ទៀត​ទេ។

តារា​ចម្រៀង​លោក សុះ ម៉ាច បន្ត​ទៀត​ថា យប់​នេះ​ខ្ញុំ​ត្រឡប់​ពី​កោះកុង​ច្រៀង​កម្មពិធី​មង្គលការ​គេ​ក៏​ប្រញាប់ប្រញាល់​មក​រក​ម្ដាយ។ តែ​អនិច្ចា​ពេក តែ ១ ថ្ងៃ​សោះ មុន​ពេល​ខ្ញុំ​ទៅ​កោះកុង បងប្អូន​កូនចៅ​បាន​ធ្វើ​សង្ឃទាន​ជូន​ម្ដាយ ម្ដាយ​អាច​និយាយ និង​កម្រើក​ដៃ ឬ​ជើង​បាន តែ​ពេលនេះ​ប្រែប្រួល​អស់ ទោះ​កម្រើក​មិន​រួច និយាយ​មិនកើត បើកភ្នែក​ក៏​មិនបាន ក៏​អ្នក​ម្ដាយ​ខំ​កម្រើក​លើកដៃ​ឱប.ក កូន ប្រឹង​បើក​ភ្នែក​មើល​ចៅៗ និង​ជូនពរ​ដោយ​សំឡេង​មិន​អាច​ស្ដាប់​បាន។

បន្ថែម​ពី​នេះ តារា​ប្រុស​លោក សុះ ម៉ាច បាន​និយាយ​យ៉ាង​កម្សត់​ទៀត​ថា បើ​តាម​បងៗ​ដែល​នៅ​ថែ​ប្រាប់​ថា រាល់​ពេល គាត់​តែងតែ​រក​ឈ្មោះ​ខ្ញុំ​រហូត។ ខ្ញុំ​បាន​អង្វរ​ព្រះ​សុំ​កាត់​អាយុ​ខ្លួនឯង ១០ ឆ្នាំ ដើម្បី ឲ្យ​ម្ដាយ​បាន​ជា​សះស្បើយ តែ​មើល​ទៅ​គ្មាន​សង្ឃឹម​ទេ។

ក្នុង​នោះ​ក៏​មាន​អ្នកគាំទ្រ​លោក​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​អាណិត និង​រន្ធត់ចិត្ត ក្រោយ​ឃើញ​អ្នក​ម្ដាយ​លោក សុះ ម៉ាច ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​បែបនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម