Connect with us

ជីវិតកម្សាន្ដ

មហាជនភ្ញាក់ផ្អើល ក្រោយឃើញ Nadech កោរសក់ សុំឲ្យបុត្រីច្បងស្ដេចថៃជាសះស្បើយ

បានផុស

នៅ

បណ្ដាញ​អ៉ិនធើណេតកំពុងសម្រុក​ចែក​រំលែក​រូបភាព Nadech Kugimiya កោរសក់បួស​ជាព្រះសង្ឃ ដើម្បីបួងសួងដល់ព្រះនាង ​Bajrakitiyabha ​ឆាប់ជាសះស្បើយពីរោគាឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ដំណឹង​ដែល​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍ បន្ទាប់ពីមាន​ទំព័រ​ល្បី​មួយបាន​លាតត្រដាង​ថា តារាសម្ដែង​ល្បី​ Nadech Kugimiya បាន​ចូល​ក្នុង​ពិធី​បូជា​ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​កោរសក់បួសសុំបួងសួងឲ្យព្រះនាង​Bajrakitiyabha បាន​ធូរស្រាល​ពី​ជំងឺ។​ ទំព័រ​ដដែលនេះក៏​បាន​បង្ហោះ​រូបភាព Nadech ខណៈពេលកំពុងកោរ​សក់ ហើយបានសរសេរថា “Nadech កោរសក់​ថ្វាយ​បង្គំ​ថ្វាយដល់ព្រះនាង Bajrakitiyabha Narendira Debyavati សូមឲ្យ​ព្រះនាង​​បាន​ជា​សះស្បើយ​ឆាប់ៗ សូម​ឲ្យ​បុណ្យកុសលនេះបានសម្រេចដល់ទ្រង់”។

បន្ទាប់ពីរូបភាពត្រូវបានចែកចាយ ក្នុងនោះ​អ្នក​លេងអ៊ីនធឺណិតចូលមកបញ្ចេញមតិសរសើរដល់ទៅជិត១ម៉ឺន comment ហើយ​បាន​ចែករំលែក​ការ​បង្ហោះ​នេះ​ច្រើន​ជាង ២.៥ពាន់​ដងឯណោះ។

ទោះ​យ៉ាង​ណា ​ក៏​មាន​ភាគី​ម្ខាង​ទៀត​បញ្ជាក់​ពី​ការ​ពិត​ថា ប្រកាស​នេះ​គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ​។ ដោយសារ​តែ​រូបភាព​ខាង​លើ គឺជា​រូបភាព​ចាស់​កាល​ដែល Nadech បាន​បួស​សង​គុណ​ឪពុកម្ដាយ​កាល​ពី​ថ្ងៃ​ទី ០១ខែធ្នូ ឆ្នាំ២០១៥។ ជាក់ស្ដែង​លោក​ទើប​តែ​រៀបចំ​ដំណើរ​កម្សាន្ត​ដ៏​ផ្អែមល្ហែម​ជាមួយ​មិត្ត​ស្រី​ក្នុង​ឱកាស​បុណ្យ​ណូអែល​ជាមួយ​គ្រួសារ​ និង​បាន​បង្ហោះ​រូបភាព​ចុងក្រោយ​នៅ​លើ Instagram នាថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ ២០២២ នេះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជុំគ្នានៅផ្ទះសេដ្ឋិនី តារាជើងចាស់ថៃ ៧ ដួង ត្រូវគេលាតត្រដាងអាយុពិតគ្មានសល់

ចុចអាន៖ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម