ជីវិតកម្សាន្ដ
ស្រី អ៊ីត រំភើបចិត្តខ្លាំង ក្រោយកូនស្រី ណាន ណាន ជោគជ័យឆ្លងទៅវគ្គបន្ត
កាលពីថ្មីៗកន្លងមកនេះ មហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញកញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ដែលជាកូនស្រីតែមួយរបស់តារាកំប្លែងអ្នកនាង ស្រី អ៊ីត បានលេចវត្តមានចូលរួមប្រកួត Miss Teen International Cambodia ២០២៣។

ប្រាកដណាស់ស្រីស្អាត ណាន ណាន ក៏មានទេពកោសល្យក្នុងវិស័យសិល្បៈមិនចាញ់អ្នកម្ដាយប៉ុន្មានដែរ ដោយនាងមានជំនាញផ្នែកចម្រៀង ,រាំ និងដើរម៉ូដ។ គេក៏នៅចាំបានថា កន្លងមកគឺមហាជនធ្លាប់បានឃើញវត្តមានរបស់កញ្ញា ណាន ណាន ផងដែរ ក្នុងការចូលរួមប្រកួតក្នុងកម្មវិធី X Factor Cambodia នាអំឡុងឆ្នាំ ២០១៩ កន្លងទៅនេះ តែកាលណោះ ណាន ណាន ពុំបានជោគជ័យទៅវគ្គបន្តឡើយ។

ងាកមកចាប់អារម្មណ៍ក្នុងការលេចវត្តមានជាថ្មីរបស់កូនស្រីតារាកំប្លែង ស្រី អ៊ីត គឺកញ្ញា ណាន ណាន ដែលកំពុងចូលរួមប្រកួត Miss Teen International Cambodia២០២៣ ឯណេះវិញ នាងក៏ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនផងដែរ ខណៈការប្រឡងរបស់ ណាន ណាន បានជោគជ័យទៅវគ្គបន្តជាបន្តបន្ទាប់។

ជាក់ស្ដែង ស្រី អ៊ីត បានបង្ហាញអារម្មណ៍ទៅកាន់កូនស្រីបន្ទាប់ពីការប្រកួតកាលពីយប់ថ្ងៃទី ២៤ ខែធ្នូ ថា ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលកូនស្រី ម៉ាក់ ណាន ណាន ជាប់ទៅវគ្គបន្តទៀត។

អរគុណទៅដល់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់មកលើកទឹកចិត្ត និងផុសលើកទឹកចិត្ត ពិតជាអរគុណណាស់ សង្ឃឹមថាបងប្អូននៅតែស្រលាញ់ចូលចិត្តគាំទ្រកូនស្រីនាងខ្ញុំ ណាន ណាន។

ចំណែកសាមីខ្លួនកញ្ញា ណាន ណាន បានថ្លែងទៅកាន់អ្នកម្ដាយ និងអ្នកគាំទ្រដែរថា អរគុណម៉ាក់។

Congratulations to myself នាងខ្ញុំ ង៉ា ស្រីណាន MTIC 220 សូមអរគុណទៅដល់ម៉ាក់ប៉ាក្រុមគ្រួសាររបស់ខ្ញុំ អ្នកគាំទ្រ ក៏ដូចជាពុកម៉ែបងប្អូនដែលបានមកទស្សនា និងជួយគាំទ្ររូបនាងខ្ញុំដែលបានឆ្លងនៅវគ្គ The RUNWAY៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ