Connect with us

ជីវិតកម្សាន្ដ

ខ្វះភាពកក់ក្ដៅ ! សុភ័ក្ត្រ កុសុម៉ា ត្អូញត្អែរថា ជីវិតក្នុងជាតិនេះកាន់តែក្បាលមីក្រូ

បានផុស

នៅ

ពិធី​ការិនី​ស្រអែម​ស្រស់​ពូកែ​សម្ដី និង​កំប្លុកកំប្លែង​មិន​ចេះ​រីង​ស្ងួត កញ្ញា សុភ័ក្ត្រ កុសុម៉ា ថ្វីត្បិត​ការងារ​សិល្បៈ​បច្ចុប្បន្ន​កាន់តែ​ជោគជ័យ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ច្រើន តែ​សម្រាប់​រឿងរ៉ាវ​ស្នេហា តារា​ស្រី​រូប​នេះ​ហាក់​កំពុង​ឯកា​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទិវា នៃ​ក្ដី​ស្រលាញ់ “Christmas” ស្រាប់តែ​តារា​សម្ដែង និង​ជា​ពិធី​ការិនី​រូប​ស្រស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា បាន​ចេញ​មក​ត្អូញត្អែរ​ប្រាប់​ពី​រឿងរ៉ាវ​ជីវិត​ថា ក្នុង​ជាតិ​នេះ​ជីវិត​បាន​ត្រឹមតែ​កាន់តែ​ក្បាល​មីក្រូ​ទេ​មើល​ទៅ។ នាង​ថា ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ គឺ​តែងតែ​បែបនេះ​រហូត (ខ្វះ​ភាព​កក់ក្ដៅ​ណាស់ គេ​សុំ​ខ្ចី​ស្មា​អោប​តិច​មើល)។

សុភ័ក្ត្រ កុសុម៉ា បាន​និយាយ​ចេញពី​អារម្មណ៍​របស់​ខ្លួន​ថា Christmas ឆ្នាំ​ណា ក៏​ដូច​ឆ្នាំ​ណា​ដែរ គិត​ថា​ឆ្លង​ផុត​ថ្ងៃ Christmas ហើយ នៅឡើយ​អា​ថ្ងៃ​ឆ្លង​ឆ្នាំ​ទៀត បាន​អ្នកណា​កាន់​ដៃ​ហ្នុង។ មើល​ទៅ​ជីវិត​នេះ​កាន់តែ​មីក្រូ​ទៅ។ កុសុមា និយាយ​ដែរ​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​កាន់​មីក្រូ​កាន់​មែន​ព្រោះ​ពេលនោះ​នាង​ត្រូវ​មាន​កម្មវិធី​ច្រើន​ត្រូវ​ទទួល​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ។

កត់​សម្គាល់​ថា សម្រាប់​ទីផ្សារ​សិល្បៈ​របស់​ពិធី​ការិនី និង​ជា​តារា​ចម្រៀង​កញ្ញា សុភ័ក្ត្រ កុសុម៉ា សព្វថ្ងៃ​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ឱកាស​ចេញ​កើប​លុយ​មិន​ចាញ់​តារា​សិល្បៈ​ឯទៀត ឬ​មិត្តភ័ក្ដិ​រួម​ជំនាន់​ឡើយ។ ប្រការ​នេះ​ទើប​ត្រូវ​បាន​គេ​យល់​ថា នាង​មិន​ទាន់​មាន​នរណា​ប្រជែង​បាន​ឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម