Connect with us

ជីវិតកម្សាន្ដ

មុនចេញទៅប្រកួត បវរកញ្ញាចក្រវាល Anna ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ

បានផុស

នៅ

អំឡុងពេលរៀបចំការហោះហើរទៅកាន់ទឹកសហរដ្ឋអាមេរិក ដើម្បីចូលរួមប្រកួតកម្មវិធី​ Miss Universe 2022 បវរកញ្ញា Anna ម្ចាស់មកុដបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០២២ ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ ក្រោយពេលនាងសម្ញែងកាបូបស្បែកពស់ នៅព្រលានយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីព្រឹកមិញនេះ Mariya Poonlertlarp អតីត Miss Universe Thailand 2017 បានបង្ហោះរូបជូនពរបវរកញ្ញា Anna មុនពេលនាងលាចាកមាតុភូមិ ដើម្បីបង្ហាញមុខនៅលើឆាកអន្តរជាតិ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានយក Caption ចាស់របស់ Mariya ដោយកាត់តរូបរបស់ Anna​ ជាមួយនឹងពាក្យរិះគន់លើអតីបវរកញ្ញា Anchile Scott កាលពីឆ្នាំមុន រឿងប្រើប្រាស់កាបូបស្បែកសត្វ។

ភ្លាមៗ Mariya បានចេញមុខមកបកស្រាយថា នេះជារឿងប្រឌិតដែលត្រូវបានគេកាត់តតែប៉ុណ្ណោះ។ ទោះយ៉ាងណា អតីតបវរកញ្ញារូបនេះ នៅតែបន្លំដៀមដាមជាប្រយោលលើ Anna ដោយនាងនិយាយថា ប្រសិនបើអ្នកប្រើប្រាស់កាបូបនេះ យកចិត្តទុកដាក់លើកន្លែងដែលវាផលិត ប្រហែលជាល្អមិនខាន។ ថ្វីត្បិតតែនាងមិនបានរិះគន់ចំៗ ប៉ុន្តែក្នុងន័យនេះ Mariya នៅតែមានបំណងឱ្យគ្រប់គ្នាចៀសវាងកាប្រើប្រាស់សម្ភារផលិតពីស្បែកសត្វគ្រប់ប្រភេទ ជាពិសេសតារាល្បីៗដែលជាមនុស្សមានឥទ្ធិពលមួយរូបនៅក្នុងសង្គម។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅអតីត Miss Universe Thailand 2017 បវរកញ្ញា កញ្ញា Mariya Poonlertlarp ធ្លាប់រិះគន់មិនសំចៃមាត់ទៅលើបវរកញ្ញា Anchile Scott ម្ចាស់មកុដ Miss Universe Thailnad 2021 ចំពោះការប្រើប្រាស់កាបូបដៃច្នៃចេញពីស្បែកសត្វ ព្រោះនាងជាបុគ្គលម្នាក់ដែលមានឆន្ទៈអភិរក្សសត្វខ្លាំងណាស់។ កាលណោះនាងនិយាយចំៗទៅលើ  Anchile ថា ការប្រើប្រាស់កាបូបស្បែកសត្វរបស់ Anchile គឺជាការដាក់ទណ្ឌកម្មដ៏អាក្រក់បំផុតចំពោះសត្វ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Mai Davika ប្រែសម្រស់ជាបវរកញ្ញា មើលសឹងមិនស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម