Connect with us

ជីវិតកម្សាន្ដ

តារាបង្ហាញម៉ូដស្បែកខ្មៅបំផុតលើលោក បំបែកកំណត់ត្រាស្ដង់ដារស្រីស្អាតរបស់ Guinness

បានផុស

នៅ

ស្របពេលដែលមនុស្សភាគច្រើនប្រកាន់និន្នាការលើស្បែកពណ៌សភ្លឺថ្លាថាជាភាពស្រស់បំផុតនៃសម្រស់ តារាម៉ូដែលស្បែកខ្មៅបំផុតលើលោកបានបំបែកនិន្នាការនេះ ដោយនាង​បានក្លាយខ្លួនជាមនុស្សស្រីស្អាតបំផុតមួយរូប ក្នុងចំណោមកំពូលស្រីស្អាតនានានៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីតារាបង្ហាញម៉ូដក្នុងពិភពលោក ជាទូទៅគេតែងតែគិតដល់តារាម៉ូដែលដែលមានជើងដៃវែងៗ រាងស្រឡូន មុខមាត់ស្រស់ស្អាត ជាពិសេសស្បែកសភ្លឺថ្លា។ ទោះជាយ៉ាងណា ទស្សនៈនេះមិនត្រូវបានមនុស្សម្នាយកមកប្រើច្រើនទៀតឡើយ ក្រោយ Nyakim Gatwech បានព្យាយមបង្ហាញខ្លួនប្រឆាំងនឹងទស្សនៈប្រកាន់សម្បុរខ្មៅយ៉ាងស្វិតស្វាញក្នុងអាជីពនៃវិស័យម៉ូដរបស់នាង។

Nyakim Gatwech ជាតារាម៉ូដែលដ៏កម្រនៅក្នុងពិភពលោកដែលមានស្បែកខ្មៅសឹងច្រឡំធ្យូង ប៉ុន្តែនាងជាស្ត្រីដែលមានទំនុកចិត្តខ្ពស់ ព្រមទាំងមានសុខភាពរឹងមាំទៀតផង។ នាងមិនធ្លាប់ខ្មាសគេដែលមានស្បែកខ្មៅនោះទេ នាងពេញចិត្តនឹងសម្រស់ដែលធម្មជាតិផ្តល់ឱ្យ ព្រោះ​នាងជឿថា គ្រប់មនុស្សមានភាពពិសេសរៀងខ្លួន ជាពិសេសមនុស្សម្នាក់ៗកើតមកសុទ្ធតែជាព្រះ​ពររបស់ព្រះ។

ត្រឡប់ទៅអតីតកាល Nyakim Gatwech កើតក្នុងឆ្នាំ១៩៩៣ ជាជនជាតិដើមអេត្យូពី មកពីប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសមួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ នាងបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេល Guinness World Records ទទួលស្គាល់ថាជាមនុស្សដែលមានស្បែកខ្មៅជាងគេនៅលើពិភពលោក។

មុនល្បីល្បាញ រហូតដល់អាចបំបែកកំណត់ត្រាពិភពលោក គឺអំឡុងពេលប្រឡូក្នុងវិស័យម៉ូដដំបូងៗ Nyakim Gatwech ធ្លាប់ទទួលរងនូវការរិះគន់ ការបង្ខូចកេរ្តិ៍ឈ្មោះ ការរើសអើងអំពីពណ៌ស្បែករបស់នាងយ៉ាងខ្លាំងមិនថាដោយផ្ទាល់ ឬប្រយោលឡើយ។ ប៉ុន្តែទោះបីជាទទួលបាននូវការរិះគន់អវិជ្ជមានមិនឈប់មិនឈរយ៉ាងណាក៏ដោយ នាងមិនធ្លាប់គិតចង់បោះបង់ក្ដីស្រមៃក្នុងការក្លាយខ្លួនជាតារាម៉ូដែលល្បីលំដាប់អន្តរជាតិនោះទេ ព្រោះនាងចង់បង្ហាញពិភពលោកថា ស្បែកខ្មៅគឺជាភាពស្រស់ស្អាតម្យ៉ាងរបស់មនុស្សជាតិ។

បន្ទាប់ពីតស៊ូអស់ជាច្រើនឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈនៃសង្គមដែលរើសអើងលើពណ៌សម្បុរ នាងបានបង្កើតនិន្នាការថ្មីក្នុងគំនិតនៃភាពស្រស់ស្អាតរបស់មនុស្សទូទាំងពិភពលោក ហើយនាងក៏ទទួលជោគជ័យក្នុងវិស័យម៉ូដយ៉ាងត្រចះត្រចង់ផងដែរ។

បច្ចុប្បន្ន Nyakim Gatwech ជាតារាបង្ហាញម៉ូដស្បែកខ្មៅដ៏មានឥទ្ធិពលដែលអ្នករចនាម៉ូដមិនអាចខ្វះបាន ហើយនាងត្រូវគេដាក់រហ័ស្សនាមថា “រាជិនីស្បែកខ្មៅ” ស្រស់ស្អាតបំផុតលើលោក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ​ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ

ចុចអាន៖ កន្លងទៅ ៤ឆ្នាំ ក្មេងស្រីរហ័ស្សនាម “គុជខ្មៅ” របស់ពិភពលោក ប្រែប្រួលសម្រស់យ៉ាងណាហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៦០ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ២ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម