Connect with us

ជីវិតកម្សាន្ដ

ណូអែលឆ្នាំនេះ Ronaldo បានកាដូធំពីមិត្តស្រី តម្លៃវិញ មិនអន់ទេ

បានផុស

នៅ

ទោះបីជាថ្ងៃបុណ្យណូអែលបានកន្លងទៅមួយថ្ងៃហើយក្ដី ប៉ុន្តែមិត្តស្រីរបស់ CR7 បានធ្វើឲ្យមហាជនពោលសរសើរព្រាត បន្ទាប់ពីនាងបង្ហោះរូបភាពជួបជុំគ្រួសារយ៉ាងកក់ក្ដៅ ជាពិសេសនាងបានជូនកាដូឡានទំនើបដល់មិត្តប្រុសសំណព្វចិត្តទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្តស្រីកីឡាករបាល់ទាត់​ Ronaldo តារាបង្ហាញម៉ូដ Georgina នៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីជប់លៀងជាមួយគ្រួសារ នៅភោជនីយដ្ឋានស្ងប់ស្ងាត់​មួយ​កន្លែង ដើម្បីអបអរពិធីបុណ្យ Christmas។ ក្នុង​រូបភាព​ដែល​បាន​ចែក​រំលែកនៅបណ្ដាញ IG ផ្ទាល់ខ្លួន Georgina ​បានធ្វើឲ្យមហាជនសរសើរពេញៗមាត់ ជាមួយនឹងអំណោយដ៏ពិសេសសម្រាប់ជូនដល់មិត្តប្រុសជាទីស្រឡាញ់នោះគឺ រថយន្តទំនើបថ្មីសន្លាង។ វាជារថយន្តម៉ាក Rolls Royce ពណ៌​ស​​ តម្លៃដល់ទៅ ២៥០,០០០ផោន (ប្រហែល ៣០ម៉ឺនដុល្លារអាមេរិក)។

ក្រោយទទួលបានអំណោយដ៏ថ្លៃៗមួយនេះ CR7 ពិត​ជា​ភ្ញាក់​ផ្អើល និង​រីក​រាយ​ជា​មួយ​នឹង​អំណោយ​ដែល​មិត្ត​ស្រី​របស់ខ្លួនជូនលោក ទោះបីនេះមិនមែនជាលើកទី១ដែល Georgina ជូនអំណោយរថយន្តក៏ដោយ។  

ក្រៅពីជូន​​កាដូ​ដល់​មិត្ត​ប្រុស​ Georgina ក៏បាន​ជូន​កាដូ​ដល់​កូនៗទាំងអស់ផង​ដែរ ដែលសកម្មភាពនេះត្រូវហ្វេនៗលួចច្រណែននឹងសុភមង្គលរបស់ Ronaldo មិនត្រឹមតែមានមិត្តស្រីស្រស់ស្អាតនោះទេ ថែមទាំងជាមនុស្សកក់ក្ដៅ ចេះគិតគូរគ្រួសារសព្វគ្រប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ទីបំផុត Cristiano Ronaldo រកបានក្លឹបថ្មីហើយ

ចុចអាន៖ មិត្តស្រី Ronaldo មានជីវិតលំបាកខ្លាំង ទម្រាំតែល្បីល្បាញដូចថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម