ជីវិតកម្សាន្ដ
ត្រឹមរយៈពេល ១០ ថ្ងៃ រឿង Avatar វគ្គ ២ រកចំណូលបានរាប់លានដុល្លារឯណោះ
រឿង Avatar: The Way of Water ឫ Avatar វគ្គ២ បានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី ៥ ក្នុងឆ្នាំនេះ ដោយខ្សែភាពយន្តនេះបានរកចំណូលដល់ ៨៥៥ លានដុល្លារក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានរបស់ Variety បានបញ្ជាក់ថា ភាពយន្តនេះបានរកប្រាក់ចំណូលជុំវិញពិភពលោកចំនួន ៨៥៥ លានដុល្លារ បន្ទាប់ពីការចេញផ្សាយត្រឹមតែ ១០ ថ្ងៃហើយនៅ Box Office អាមេរិកខាងជើងភាពយន្តនេះរកចំណូលបាន ២៥៣.៧ លានដុល្លារ និង ៦០០ លានដុល្លារនៅ Box Office អន្តរជាតិ។

ជាពិសេសនៅលើទីផ្សារអន្តរជាតិ “Avatar: The Way of Water” រកចំណូលបានច្រើនជាងគេក្នុង ប្រទេសចិនជាមួយ ១០០.៥ លានដុល្លារ។ បន្ទាប់មកគឺកូរ៉េខាងត្បូង ៥៣ លានដុល្លារ បារាំង ៥២.៣ លានដុល្លារ ឥណ្ឌា ៣៧ លានដុល្លារ និងអាល្លឺម៉ង់ ៣៥.៧ លានដុល្លារ។

យ៉ាងណាមិញ រឿងAvatar: The Way of Water ឫAvatar វគ្គ២ គឺជាភាពយន្តដែលទទួលបានការរំពឹងទុករកបានចំណូលច្រើនបំផុតក្នុងឆ្នាំ ២០២២ ហើយខ្សែភាពយន្តនេះត្រូវបានដឹកនាំដោយ លោកJames Cameron និងសហការផលិតដោយ 20th Century Studios៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Selena Gomez ទទួលស្គាល់ថា នាងមានបញ្ហាសុខភាព ពេលកំពុងសម្រកទម្ងន់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ