Connect with us

ជីវិតកម្សាន្ដ

CEO យីហោមួយ ប្ដឹងស្ថាបនិក Miss Grand ទាមទារសំណងជិត ៣លានដុល្លារ

បានផុស

នៅ

ម្ចាស់យីហោលក់ឆ្នោត Hongthong បានដាក់ពាក្យប្ដឹងស្ថាបនិក Miss Grand លោក Nawat ដោយទាមទារសំណង ១០០លានបាត (ប្រហែល ២.៨លានដុល្លារអាមេរិក) ពីបទបំពានកិច្ចសន្យាផ្សព្វផ្សាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CEO ក្រុមហ៊ុន VR Online Innovation Co., Ltd. ដែលជាក្រុមហ៊ុនលក់ឆ្នោត Hongthong បានចោទប្រកាន់លោក Nawat Isarakraisil ម្ចាស់ក្រុមហ៊ុន Miss Grand International Public Company Limited ពីបទបរិហារកេរ្តិ៍ និងរំលោភកិច្ចសន្យា ព្រមទាំងប្ដឹងទាមទារសំណងដែលមានតម្លៃ ១០០លានបាត​ ជាការសងជំងឺចិត្ត ក៏ដូចជាថ្លៃខូចខាត។

ដោយឡែកចំពោះលោក Nawat ​បានច្រានចោលពាក្យបណ្ដឹងនេះ ដោយលោកអះអាងថាខ្លួនបានបំពេញតាមកុងត្រាទាំងអស់ និង​បញ្ជូន​បវរកញ្ញា​ទៅ​ផ្សព្វផ្សាយ​ ប៉ុន្តែចំពោះការលុបចោលមកពីខាង Hongthong ខ្លួនឯងប៉ុណ្ណោះ ហើយលោកបានប្ដឹងទាមទារសំណងវិញចំនួន ៣លានបាត។ មិនតែប៉ុណ្ណោះស្ថាបនិក Miss Grand រូបនេះមានទាំង ឯកសារ​ភស្តុតាង​មកជាមួយទៀតផង។

យ៉ាងណាមិញ អ្នកស្រី Wee Thitapa Thanasappricha នាយកប្រតិបត្តិ Hongthong បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដោយអ្នកស្រីអះអាងដូចគ្នាថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្ដឹង ហើយខ្លួនមិនខ្លាចក្នុងប្រឈមមុខជាមួយលោក Nawat នៅតុលាការឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មុនចេញទៅប្រកួត បវរកញ្ញាចក្រវាល Anna ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៧ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម